ការបង្ហោះសាររបស់គណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) គឺជាការបំភាន់មតិ ប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ អុចអាល ដើម្បីឱ្យសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំ

ចែករំលែក៖

ខេត្តក្រចេះ ៖ សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកសំបូរ ពាក់ព័ន្ធករណី គណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) បានបង្ហោះសារព័ត៌មានស្តីពី ក្រុមហ៊ុនវៀតណាមរំលោភបំពានដីធ្លី និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែចម្ការ ។

ដូចនេះការបង្ហោះសាររបស់គណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) គឺជាការបំភាន់មតិ ប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ អុចអាល ដើម្បីឱ្យសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរខេត្ត ស្រុក ផ្នែកជំនាញ និងក្រុមហ៊ុន ដែលកំពុងខិតខំយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ។

រដ្ឋបាលស្រុកសំបូរ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ ថ្មីៗនេះមាន គណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) បានបង្ហោះសារព័ត៌មានស្តីពី ក្រុមហ៊ុនវៀត ណាមរំលោភបំពានដីធ្លី និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែចម្ការ ករណីនេះរដ្ឋបាលស្រុកសំបូរមានកិត្តិយស សូមបំភ្លឺដល់សាធារណៈជនមេត្តាជ្រាបថា៖

ក្រុមហ៊ុនកាម៉ាដេនូ វេនឈរ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនអិន ខេ អេហ្វី (ខេមបូឌា) លីមីធីត បានធ្វើការស្នើសុំដីសម្បទានសេដ្ឋកិច្ចទំហំ ២២.៥១០ហិកតា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ

២០០៩ ហើយបានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលតាមរយៈលិខិតលេខ ១២០ស.ប្រ.ទ ចុះ

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ និងលិខិតលេខ ៨៨ស.ប្រ.១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១០លើទំហំផ្ទៃដីសរុបចំនួន ១៦.៥២៧ ហិកតា និងបានធ្វើការចុះបញ្ជីដីជាដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ និង ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៣ លើទំហំផ្ទៃដីសរុបចំនួន ១៤.៩២០ហិកតា ដោយបានសិក្សា និងកាត់ចេញនូវផលប៉ះពាល់សរុប ចំនួន៧.៥៩០ហិកតា រួមមាន ៖ ដីប្រជាពលរដ្ឋ ១.០៤៤ហិកតា, ដីព្រៃសហគមន៍ ១.៦២៣ហិកតា, ដីព្រៃរក្សាទុកតាមដងអូរ ១.៣៣០ហិកតា, និងដីព្រៃរក្សាទុក ១.១៣៤ហិកតា, និងដីស្រែចាស់ប្រជាពលរដ្ឋ ២.៤៥៩ ហិកតា រួចរាល់ហើយ។ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរខាងលើ បានសហការជាមួយក្រុមហ៊ុនយុវជនកសិកម្មស្វាយរៀង ដើម្បីធ្វើការ ដាំដុះអំពៅ និងអនុវត្តការកាយក្រវ៉ាត់ព្រំដីនេះគឺ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងក្រវ៉ាត់ព្រំដីរបស់ក្រុមហ៊ុនឱ្យបានច្បាស់ លាស់ ការពារសត្វចូលមកបំផ្លាញ និងការពារភ្លើងព្រៃឆេះ ។ ចំពោះដីស្រែចាស់ និងផ្ទះ ដែលបានកាត់ទៀលរួចកន្លង មកនៅក្នុងក្រុមហ៊ុនគឺមិនមានការប៉ះពាល់ និងហាមឃាត់នោះទេ ហើយការកាយក្រវ៉ាត់តំបន់ដីសហគមន៍ព្រៃឈើ សំពុងនោះ គឺពុំមានផលប៉ះពាល់ដល់សហគមន៍ព្រៃឈើនោះទេ ដោយក្រុមហ៊ុនគ្រាន់តែកាយក្រវ៉ាត់ដើម្បីកំណត់ព្រំដី ឱ្យបានច្បាស់លាស់ ពុំមានការឈូសឆាយដីព្រៃនោះទេ។ ក្រុមហ៊ុនធ្វើការអភិវឌ្ឍតាមផែនការជាជំហ៊ានៗ ដោយមាន ការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយចុះសិក្សាផលប៉ះពាល់មុននឹងអនុញ្ញាតឱ្យឈូសឆាយ។ ចំពោះដីទំហំប្រមាណ ៥០០ហិកតា ដែលក្រុមហ៊ុនបានឈូសឆាយនៅក្នុងឆ្នាំ២០២២ មានបងប្អូន ប្រជាពលរដ្ឋមួយ ចំនួនបានយកដីដែលបានឈូសឆាយនោះមកធ្វើការដាំដុះដំណាំស្រូវ និងដំណាំដំឡូងមី ។ បច្ចុប្បន្នក្រុមការងាររដ្ឋ បាលស្រុកសំបូរ សហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះសម្របសម្រួល ពន្យល់ណែនាំ និងដោះស្រាយ ឱ្យពួកគាត់ចាកចេញហើយប្រគល់ដីជូនក្រុមហ៊ុនវិញបានមួយចំនួនធំ នៅសល់តែបង ប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលពួកគាត់ជឿលើការញុះញង់ អុចអាល ពីជនខិលខូច ដើម្បីចាប់ដីក្រុមហ៊ុនលក់ ។

ទោះបីជាពួកគាត់មិនទាន់បានចេញក៏ដោយក៏ក្រុមការងារនៅតែបន្តជួបពិភាក្សាជាមួយពួកគាត់ដើម្បីរកដំណោះស្រាយដោយភាពទន់ភ្លន់ និងបត់បែន ។

ដូចនេះការបង្ហោះសាររបស់គណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) គឺជាការបំភាន់មតិ ប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ អុចអាល ដើម្បីឱ្យសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរខេត្ត ស្រុក ផ្នែកជំនាញ និងក្រុមហ៊ុន ដែលកំពុងខិតខំយកចិត្តទុកដាក់សម្របសម្រួលនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ។អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print