លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ សង់បានជាង ៧៥%ហើយ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងពីម្សិលមុិញថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ ៧៥.៨%ហើយ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ៖ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ចូលរួមជាអធិបតីក្នុងកម្មវិធី ដឹកនាំតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុនផ្តល់សេវាកម្ម គាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស មកធ្វើទស្សនកិច្ចស្វែងយល់លើការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងជាលើកទី២ ដើម្បីអនុញ្ញាតជូនប្រតិបត្តិករក្រុមហ៊ុនទាំងអស់ ត្រៀមលក្ខណៈរបស់ខ្លួន មកបម្រើការងារ និងផ្តល់សេវាកម្មពាក់ព័ន្ធ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការសាងសង់រួចរាល់ និងចាប់ផ្តើមប្រតិបត្តិការតាមការគ្រោងទុក នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print