ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជូញដូរគ្រឿងញៀននិងរក្សាអាវុធកែឆ្នៃខុសច្បាប់

ចែករំលែក៖

ខេត្តតាកែវ៖​ កម្លាំងអាវុធហត្ថខេត្តតាកែវបានឱ្យដឹងនៅព្រឹកថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២៤នេះថា​ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ នៅវេលាម៉ោង ១៤និង៤០នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានចុះបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ជាក់ស្ដែង)នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេន សុភាសិត (ហៅម៉ូវ ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូររក្សាទុក)។

កម្លាំងសមត្ថកិច្ចបានចាប់យក​ ម្សៅក្រាមពណ៌សថ្លាចំនួន០២ កញ្ចប់ ( សង្ស័យជាសារធាតុញៀន) ទម្ងន់:១២,៧០ក្រាម ។
ទូរស័ព្ទចំនួន១គ្រឿង​ ម៉ូតូចំនួន០១គ្រឿង ម៉ាក់C125
ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1P 5667​ កាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់០២ដើមនិងសម្ភារ:សេពថ្នាំញៀន និងសម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ។
បច្ចុប្បន្ន ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print