បុរសម្នាក់បានរបួសធ្ងន់​ ខណៈបើកម៉ូតូសណ្ដោងរ៉ឺម៉កវ៉ាជែងមិនប្រយ័ត្នទៅបុកគូទរថយន្តដឹកសុីម៉ងពីក្រោយពេញទំហឹង

ចែករំលែក៖

ភ្នំពេញ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង​ ហេីយវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តដឹកស៊ីម៉ង់ពីក្រោយពេញទំហឹង​បណ្ដាលឱ្យផ្លោងគៀបជាប់និងរថយន្តរងរបួសធ្ងន់​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០​ និង១០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២៤​ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅភូមិបាគួ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេសង្កេតឃេីញ​ បុរសម្នាក់បានបើករថយន្តដឹកស៊ីម៉ង់ត៍​ ពណ៌លឿង​ ពាក់ផ្លាក​លេខភ្នំពេញ​ 3C-8978 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម​ ខណ:មកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ទៀតបានបើកម៉ូតូសណ្ដោងរ៉ឺម៉កមកពីក្រោយក្នុងល្បឿនលឿនហើយក៏បានវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតមកឆ្វេងដៃក៏ជ្រុលទៅបុកគូថរថយន្តដឹកស៊ីម៉ង់ពេញទំហឹង​ បណ្ដាលឲ្យអ្នកបេីកម៉ូតូសណ្ដោងរុឺម៉កផ្លោងគៀបជាប់និងរថយន្ត​ រងរបួសធ្ងន់​ ។ ភ្លាមៗប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានបានជួយគាស់នឹងហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកដង្កោ​ ឲ្យមកជួយដឹកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត​ ។
​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញ​ចរាចរណ៍​ បានឲ្យភាគីតំណាងទាំងពីរធ្វើការសម្របសម្រួលគ្នា​ ។ ពេលនោះភាគីខាងរថយន្តនិងម៉ូតូសណ្ដោងរុឺម៉កក៏បានព្រមព្រៀងគ្នា​ ដោយមិនបានទារសំណងអ្វីទេ​ គឺយករថយន្តនិងម៉ូតូសណ្ដោងរុឺម៉កទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅនិងកន្លែង​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print