សមត្ថកិច្ច​ខណ្ឌទួលគោក​ ចុះរដ្ឋបាលឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ជាក់ស្តែង​ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ នៅថ្ងៃទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង បានសហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកអភិបាលរង សុឹម សុផង់ បានចុះធ្វើរដ្ឋបាលនៅចំណុចដីឡូលេខ៥៤ ផ្លូវលេខ២៤៧​ ក្រុម២៧​ ភូមិ១០​ សង្កាត់បឹងសាឡាង​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ជាក់ស្តែងកំពុងប្រេីប្រាស់គ្រឿងញៀន​ កាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០និង៣០នាទី។

លោកអធិការ​ខណ្ឌរូបនេះ​ បានបន្តថា​ ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន​ រួមមានដូចខាងក្រោម៖
*១. ឈ្មោះ ហម សាវុធ ហៅ វុធភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម )
*២. ឈ្មោះ ឆេង សុខឡេងហៅ ខ្វេ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម )
*៣. ឈ្មោះ ធូសាគុំ ហៅសិដ្ធភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ
( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម)
*៤-ឈ្មោះ ហម វុត្ថា ហៅ ចាម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
ស្នាក់នៅមិនពិតប្រាកដ
(វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម)
*៥-ឈ្មោះ នាយ ពិចិត្រ ហៅ ចិត្រ ភេទ ប្រុស អាយុ៣៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
(វិជ្ជមានសារធាតុញៀនក្នុងទឹកនោម)
*៦-ឈ្មោះ វ៉ាន់ សីហា ហៅ សីហា ភេទប្រុស អាយុ ២៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
(វិជ្ជមានសារធាតុញៀនក្នុងទឹកនោម)
*៧-ឈ្មោះ ង៉ែត គឹមហឿង ហៅ ភាព ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
(វិជ្ជមានសាធាតុញៀនក្នុងទឹកនោម)។

...

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print