នៅសប្ដាហ៍ក្រោយ នាវាចម្បាំងរុស្ស៉ី នឹងធ្វើដំណើរទៅដល់ទីក្រុងឡាហាវ៉ាន ប្រទេសគុយបា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រទេសគុយបាបាននិយាយថា នាវាចម្បាំងរុស្ស៉ីនឹងចូលចតនៅឯទីក្រុងឡាហាវ៉ាន នៅសប្ដាហ៍ក្រោយ ប៉ុន្តែបញ្ជាក់ថានាវាចម្បាំងទាំង៤គ្រឿងមិនមាន បំពាក់អាវុធនុយក្លេអ៊ែរទេ ហើយក៏មិនបង្កការគំរាមកំហែងអ្វីដល់តំបន់ទាំងមូលនោះដែរ។

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា (ម៉ោងក្នុងតំបន់) ក្រសួងការបរទេសគុយបា បានបញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងរុស្ស៉ី គឺផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងគុយបា នឹងសហព័ន្ធរុស្ស៉ី ព្រមទាំងអនុលោមតាមក្រឹត្យក្រមនៃច្បាប់អន្តរជាតិ»។ ក្រសួងបន្ថែមទៀតថា គ្មាន នាវាចម្បាំងណាមួយមានបំពាក់អាវុធនុយក្លេអ៊ែរនោះទេ ដូច្នេះទស្សនកិច្ចឈប់សំចតក្នុងប្រទេសរបស់យើង នឹងមិនបង្កការគំរាមកំហែងអ្វីដល់តំបន់នោះទេ។
ការប្រកាសរបស់គុយបា កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា រុស្ស៉ីមានផែនការបញ្ជូននាវាចម្បាំងទៅកាន់តំបន់ Caribbean ក្នុងនោះរួមមានគុយបា និងវ៉េណេស៊ុយអេឡា ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹក។ តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសគុយបា នាវាចម្បាំងរុស្ស៉ីគ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងឡាហាវ៉ាន នៅចន្លោះពីថ្ងៃទី១២ និងថ្ងៃទី១៧ ខែមិថុនា៕ ដោយធីរីណា

...

រូប​ថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print