សហភាពអឺរ៉ុបកាត់បន្ថយការប្រាក់ធនាគារដើម្បីទប់អតិផរណា

ចែករំលែក៖

ធនាគារកណ្តាលអឺរ៉ុប (ECB) បានប្រកាសកាត់បន្ថយអត្រាការប្រាក់ចម្បងរបស់ខ្លួនពីកម្រិតខ្ពស់បំផុត 4% មកត្រឹម 3.75% ដើម្បីជួយទប់ទល់នឹងអតិផរណា។
សហភាពអឺរ៉ុបបានក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចសំខាន់ទីពីររបស់ពិភពលោក ដែលបានកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ខ្លួន ហើយការកាត់បន្ថយបែបនេះក៏ធ្វើឲ្យប្រទេសកាណាដាសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ពួកគេផងដែរ។
លោកស្រី Christine Lagarde ប្រធាន ECB បាននិយាយថា អតិផរណាបានកើនឡើង “គួរឱ្យកត់សម្គាល់” ដែលនាំឲ្យមានការកាត់បន្ថយអត្រាការប្រាក់។ លោកស្រី បានព្រមានថា អតិផរណាទំនងជានៅតែលើសពីគោលដៅ 2% របស់ធនាគារ ដែលជាមធ្យម 2.5% ក្នុងឆ្នាំ 2024 និង 2.2% ក្នុងឆ្នាំ 2025។
លោកស្រីបាននិយាយថា ECB នឹងរក្សាគោលនយោបាយអត្រាការប្រាក់ ឲ្យមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីឲ្យអតិផរណាធ្លាក់ចុះដល់គោលដៅ 2% របស់ធនាគារ។
ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីទប់ទល់នឹងអត្រាដែលតម្លៃកំពុងកើនឡើង ដោយភាគច្រើនកំណត់គោលដៅអតិផរណាប្រចាំឆ្នាំ 2%។ ប៉ុន្តែអត្រាការប្រាក់ខ្ពស់មានផលប៉ះពាល់ លើកំណើនសេដ្ឋកិច្ច។
ប៉ុន្តែការកាត់បន្ថយអត្រាការប្រាក់អាចជួយជំរុញសកម្មភាពសេដ្ឋកិច្ច ដោយធ្វើឱ្យវាកាន់តែថោកសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មក្នុងការខ្ចី ហើយនេះគឺជាការកាត់បន្ថយការប្រាក់លើកដំបូងហើយនៅក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះក្នុងតំបន់អឺរ៉ុប។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print