គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់​ និងបានកើតឡើងចំនួន ១៣លើក ។ ដូច្នេះ​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ប្រភពដដែលបន្តថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ បានបញ្ជាក់ថា​ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ​២០២៤ម្សិលមិញ​ បានកើតឡើងចំនួន ១៣លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ១៥នាក់ (ស្រី ៤នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៣នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ៩នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ៧លើក (ស្លាប់ ២នាក់, ធ្ងន់ ៦នាក់, ស្រាល ៣នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) និងកត្តាផ្លូវ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print