ចិនមួយក្រុមដកកាំភ្លើងបាញ់រះ KTV យីហោហ្គេនធី​ ជាច្រើនគ្រាប់នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

​ ភ្នំពេញ ៖ មានជនជាតិចិនមួយក្រុម ទំនងជាមានទំនាស់នៅខាងក្នុង KTV រួចពេលដើរចេញមកក្រៅ ដកកាំភ្លើងបាញ់រះ យីហោហ្គេនធី ជាច្រើនគ្រាប់ ក៏គេចខ្លួនបាត់អស់​ នៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​ បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជាជនជាតិចិនដែលបាញ់រះខាងលេី​ រួមនិងបក្ខពួកមួយក្រុម បាននាំគ្នាចូលទៅផឹកស៊ីនៅខាងក្នុង និងនាំគ្នាលូកលាន់ បំពានរាងកាយទៅលើនារីដែលបំរើកាងារ ។ ពេលនោះមាននារីមិនព្រមឲ្យប៉ះពាល់ ទើបក៏មានចិត្តខឹងរួចនាំគ្នាដើរចេញមកខាងក្រៅ ដកកាំភ្លើងបាញ់រះចូលមកក្នុង រួចជិះឡានចេញទៅអស់ភ្លាមៗ​ ។
​ តាមប្រភពដដែលបានបន្តថា ករណីបាញ់រះនេះ មិនបង្កឲ្យមានរងរបួសនោះនរណាម្នាក់នោះទេ ដោយខូចខាតតែសម្ភារៈមួយចំនួន ដូចជាកញ្ចក់ និងរថយន្តដែលចតនៅខាងមុខហាង ។  ក្នុងករណីនេះ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងផ្នែកទំនាញ បានចុះធ្វើការស្រាវជ្រាវ និងធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print