សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ស្ដីពីការចោទប្រកាន់ក្រុមក្មេងទំនើងចំនួន ២ក្រុម(ក្រុម៣៣ និងក្រុម០០៧)បង្កហិង្សាទៅវិញទៅមក

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃសៅរ៍ទី០៨ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿងពី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ពាក់ព័ន្ធករណីប្រើប្រាស់ ហិង្សាដោយចេតនាទៅវិញទៅមក ដែលបង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងចំនួន០២ក្រុម។ ក្រុមក្មេងទំនើង ចំនួន០២ក្រុម (ក្នុង០១ក្រុមមានគ្នា០៣នាក់ ក្រុម៣៣ និងក្រុម០០៧) បានវាយតបគ្នាទៅវិញទៅមកនៅកន្លែងប្រគុំ តន្ត្រីស្ថិតនៅភូមិអូររយះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ករណីនេះកម្លាំងសមត្ថកិច្ចធ្វើការឃាត់ ខ្លួនបានជនសង្ស័យចំនួន០២នាក់ ចំណែកបក្ខពួកចំនួន០៤នាក់ផ្សេងទៀតបានគេចខ្លួនបាត់។

ក្រោយពីពិនិត្យសំណុំរឿង ភស្តុតាង និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លឹម ពៅ ហៅ​ វីត និងឈ្មោះ មឿន ម៉ាណូ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យដូចខាងក្រោម៖

១. ឈ្មោះ លឹម ពៅ ហៅ វីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)

២. ឈ្មោះ មឿន ម៉ាណូ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)

៣. ឈ្មោះ ឈុន ដួងរាជសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន)

៤. ឈ្មោះ ប៉ាង ថៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន)

៥. ឈ្មោះ ប៉ាង ផាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន)

៦. បក្ខពួកចំនួន០១នាក់ (កំពុងស្រាវជ្រាវសាវតារជាតិ) (គេចខ្លួន) ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទៅវិញទៅមក) ប្រព្រឹត្តនៅភូមិអូររយះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុម រមនារបស់ប្រជាពលរដ្ឋ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានកំពុងបន្តអនុវត្តច្បាប់ដោយតឹងរ៉ឹង និងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print