សាលាដំបូងខេត្តតាកែវ សម្រេច​ចោទប្រកាន់ក្រុមជនសង្ស័យជាក្មេងទំនើងចំនួន ៧នាក់ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្ត​តាកែវ​៖​ យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅរសៀល​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ ស្ដីពីការចោទប្រកាន់ក្រុមជនសង្ស័យជាក្មេងទំនើងចំនួន ៧នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិស្វាយរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង នៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤​ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុមដែលបានធ្វើសកម្មភាព ជិះម៉ូតូចំនួន ០៣គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ និងកាំបិតក្រង៉ុកនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅ ភូមិស្វាយរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២៣និង ៤០នាទី ។ 

ក្នុងករណីនេះ សមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេររកឃើញកាំបិតប៉័ងតោចំនួន ០១ដើម និងកាំបិតក្រង៉ុក ចំនួន ០១ដើម ដែលក្រុមក្មេងទាំងនេះបានយកតាមខ្លួន និងបានឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះចំនួន ០៧នាក់ ទី១.ឈ្មោះ ផាត ភារម្យ ហៅ ឆាង ភេទប្រុស អាយុ១៨ឆ្នាំ, ទី២.ឈ្មោះ កែវ រតនៈ ហៅ ខ្លឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៣.ឈ្មោះ ផុន បុល ភេទប្រុស អាយុ១៩ឆ្នាំ, ទី៤.ឈ្មោះ ឈួន ហ៊ូលាន ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥. ឈ្មោះ យ៉ាន់ ផាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ, ទី៦.ឈ្មោះ វ៉ មេសា ភេទប្រុស អាយុ១៨ឆ្នាំ និងទី៧.ឈ្មោះ សោម សុខគុណ ភេទប្រុស អាយុ១៩ឆ្នាំ ។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអម សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងទាំង ០៧នាក់ ពីបទ៖ កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិស្វាយរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ កាលពី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩០ នៃ ក្រមព្រហ្មទណ្ឌ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print