ម្ចាស់ក្លិប Roma លោក Dan Friedkin បានក្លាយជាភាគីមួយក្នុងចំណោមភាគីមួយចំនួនដែលចាប់អារម្មណ៍ក្នុងការកាន់កាប់ក្លិប Everton ក្នុងក្របខ័ណ្ឌ Premier League ។
អ្នកជំនួញជនជាតិអាមេរិកលោក Friedkin ដែលមានទ្រព្យសម្បត្តិសរុបចំនួន៤.៨ ពាន់លានផោនកំពុងមានគោលបំណងសម្រាប់កិច្ចព្រមព្រៀងផ្តាច់មុខដើម្បីទិញភាគហ៊ុន៩៤% របស់ម្ចាស់បច្ចុប្បន្ន Farhad Moshiri នៅក្នុងក្លិប។
ជាមួយគ្នានេះស្ថាប័ន MSP Sports Capital និងពាណិជ្ជករក្នុងស្រុក Andy Bell និង George Downing ដែលបានឲ្យក្លិបខ្ចី១៥៨លានផោនក៏មានបំណងចង់កាន់កាប់ផងដែរ។
លោក Michael Dell នាយកប្រតិបត្តិនៃក្រុមហ៊ុន Dell Technologies និង Kenneth King នៃក្រុមហ៊ុនវិនិយោគ A Cap ក៏ស្ថិតក្នុងការបញ្ចូលគ្នាផងដែរ។
សហម្ចាស់ក្លិប Crystal Palace លោក John Textor បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញ Everton កាលពីខែមុន ហើយកំពុងស្វែងរកការលក់ភាគហ៊ុន៤៥% របស់គាត់ ៕ (រូបភាព ៖ BBC Sport)