យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ស្លាប់និងរងរបួសជាច្រើននៅក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកក្នុងអាកាសយានដ្ឋានអន្តរជាតិប្រទេសសូម៉ាលី កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ។
សារព័ត៌មាន AFP បានផ្សាយថា ការវាយប្រហារគ្រាប់បែកខាងលើកើតឡើងនៅក្នុងស្ថានីគ្រប់គ្រងជិតអាកាសយានដ្ឋានអន្តរជាតិ Mohadishu ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តមួយគ្រឿងផ្ទុកគ្រាប់បែកបានព្យាយាមចូលទៅខាងក្នុង ហើយក៏ផ្ទុះនៅកន្លែងត្រួតពិនិត្យសន្តិសុខតែម្តង។
ប៉ូលិសសូម៉ាលីបានឲ្យដឹងថា មានការផ្ទុះមួយផ្សេងទៀតនៅជិតទីបញ្ជាការកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ រូបភាពថតពីចម្ងាយបានបង្ហាញឲ្យឃើញថាផ្សេងខ្មៅអាចមើលឃើញពីចម្ងាយនៅកន្លែងផ្ទុះ ។ ពលរដ្ឋនៅជិតនោះក៏បានមើលឮសូសម្លេងការផ្ទុះអាវុធទៀតផងដែរនៅជិតអាកាសយានដ្ឋាន។
ក្រោយហេតុការខាងលើកើតឡើងរថយន្តជួយសង្គ្រោះក៏បានទៅកាន់កន្លែងកើតហេតុដើម្បីជួយដល់អ្នករងរបួស។ នៅពេលនេះប៉ូលិមិនទាន់មានការវិភាគអ្វីជុំវិញការវាយប្រហារខាងលើនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននោះដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី