លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- ការចាត់វិធានការណ៍ម៉ុងម៉ាត់លើក្មេងទំនើងនិងបង្ក្រាបគ្រឿងញៀន = គឺដើម្បីធានាស្ថិរភាពសន្តិសុខសុវត្ថិភាពសង្គម?
២- ការជីកព្រែកហ្វូណនតេជោជាផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា = ការចំណាយថវិកានិងការប្រមូលថវិកាសម្រាប់បម្រើផែនការនេះមិនចាំបាច់ឲ្យក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រតិកិរិយាដឹងទេ?
៣- ស៊ុន ចន្ធី និយាយវាយប្រហាររាជរដ្ឋាភិបាលកម្ពុជានៅជប៉ុនមានសុំយោបល់គណអចិន្ត្រៃបក្សឯណា = ហើយ ស៊ុន ចន្ធី និយាយសុំទោសប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏មិនចាំបាច់ឆ្លងគណៈអចិន្ត្រៃយ៏ដែរ?
៤- ស៊ុន ចន្ធី ជាអ្នកជាប់គុកទើបសុំទោសប្រមុខរាជរដ្ឋាភិបាល = អ្នកមិនជាប់គុកមិនចង់ឲ្យសុំទោសជារឿងអ្នកមិនជាប់គុក?
៥- ក្រោយបក្សប្រឆាំងចាញ់ឆ្នោតជាបន្តបន្ទាប់ = សកម្មជនបក្សប្រឆាំងបានចាកចេញយ៉ាងភ្លូកទឹកភ្លូកដីមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់?
៦- ពេលនៅក្រៅគុកក្លាហានណាស់និងរឹងមាំណាស់ = តែដល់ចូលគុកទើបទឹកភ្នែកហើយសេចក្តីក្លាហានបាត់អស់ ចំណែកអ្នកនៅក្រៅគុកនៅក្លាហានដដែលជារឿងធម្មតា។
៧- ការទទួលស្គាល់កំហុសនិងសុំទោសរបស់លោក ស៊ុន ចន្ធី = បញ្ជាក់ថា ស៊ុន ចន្ធីពិតជាបានប្រព្រឹត្តខុសលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាមែន ហើយការការក្តីរបស់តុលាការមិនមែនជាការបំពានលើសិទ្ធិរបស់សាម៉ីជនទេ គឺផ្អែកលើពិរុទ្ធភាពរបស់សាម៉ីជន។
៨- តុលាការបានកាត់សេចក្តីលើករណី ស៊ុន ចន្ធី រួចហើយ ហើយសាលក្រមបានចូលជាស្ថាពររួចហើយដែរ = មិនអាចយកការសុំទោសបានរួចខ្លួនបានទេ។
៩- ការទទួលស្គាល់កំហុសនិងការសុំទោសរបស់ ស៊ុន ចន្ធី = បញ្ជាក់ថាការកាត់ទោសលោកស៊ុន ចន្ធីរ ពិតជាត្រឹមត្រូវ។
១០- គុណនិងទោសដាច់ដោយឡែកពីគ្នា = មិនអាចយកគុណទៅសងបាបបានទេ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print