ពលរដ្ឋស្នើសុំអាជ្ញាធរជំនាញជួយពិនិត្យក្រុមរថយន្តដឹកអាច៍ដីអត់គ្របនិងមិនស្រោចទឹកផ្លូវ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ពលរដ្ឋស្នើសុំអាជ្ញាធរជំនាញជួយពិនិត្យមើលក្រុមរថយន្តដឹកអាច៍ដីធ្វើអាជីវកម្មរកប្រយោជខ្លួនឯងសោះដឹកអាច៍ដីមិនគ្របមិនព្រមស្រោចទឹកបង្កឲ្យហុយប៉ះពាល់ដល់សុខភាពពួកគាត់។

ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរជំនាញជួយអន្តរគមន៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤ នេះ ។
ពលរដ្ឋរស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាសព្វថ្ងៃនេះពួកគាត់ពិបាកហូមបាយខ្លាំងណាស់ដោយសារក្រុមរថយន្តដឹកអាច៍ដីមួយក្រុមនាំគ្នាដឹកអាច៍ដីពួកគេមិនព្រមគ្រប នឹងស្រោចទឹកផ្លូវនោះទេ។
គាត់បានបន្តទៀតថាក្រុមរថយន្តដឹកអាច៍ដីនេះចេញពីចំណុចភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដឹកយកមកចាក់នៅចំណុចភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ទើបពួកគាត់សម្រាច់ស្នើសុំឲ្យអាជ្ញាធរជំនាញជួយពិនិត្យមើលក្រុមរថយន្តដឹកអាច៍ដីខាងលើនេះឲ្យជួយគ្រប នឹងស្រោចទឹកផ្លូវឲ្យបានច្រើនផងកំឲ្យហុយខ្លាំងពេកពួកគាត់ពិបាកក្នុងហូបបាយ នឹងសម្រាក់ខ្លាំងសិតសឹងធូលីដីពេញក្នុងផ្ទះធ្វើឲ្យប៉ះពាល់សុខភាពពួកគាត់។
ក្រោមការលើឡើងស្នើសុំឲ្យអាជ្ញាធរជួយពិនិត្យមើលក្រុមរថយន្តដឹកអាច៍ដីខាងលើ ក្រុមអ្នកយកព័ត៌មាន ខេត្តកំពង់ស្ពឺសាក់សួរទៅក្រុមរថយន្តដឹកអាច៍នេះដើម្បីសុំការពន្យល់ពាក់ព័ន្ឋនឹងដឹកអាច៍មិនគ្របនឹងមិនស្រោចទឹកនេះក្រុមរថយន្តខាងលើនេះថាចាំឲ្យក្រុមរថយន្តគ្រប នឹងស្រោចទឹកផ្លូវ ។
ចំណែកលោក យុង ទី មេឃុំរលាំងចក បាននិយាយថារឿងក្រុមរថយន្តដឹកអាច៍ដី មិនគ្របព្រមទាំងមិនស្រោចទឹកផ្លូវខាងលើនេះលោកអត់ទាន់បានដឹងទេ តែលោកនិងទៅមើលនៅរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤នេះ។
លោក មុត ភន អភិបាលស្រុកសំរោងទងពេលក្រុមអ្នកព័ត៌មានយើងទំនាក់ទំនងតាមតេឡេក្រាមលោកចូលមើលហើយលោក(សសេរសំនេថាអរគុណ)។
រីឯលោក ប៊ិញ ជីវតុង  ប្រធាមន្ទីរ រ៉ែ និងថាពល ខេត្តកំពង់ស្ពឺលោកបានឲ្យដឹងថាលោកនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤នេះ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print