ភ្នំពេញ ៖ ស្ត្រីម្នាក់បានបេីករថយន្តម៉ាក Toyota Rush មួយគ្រឿងនិងទំនងជាវិលមុខក៏រេចង្កូតមកឆ្វែងដៃទៅបុករថយន្តទំនេីបម៉ាក ford ដែលចតនៅចិញ្ចេីមផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វេីឲ្យស្ត្រីម្នាក់ជាតៃកុងរថយន្ត Toyota Rush រងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ គេឃេីញរថយន្តស៊េរីទំនេីបម៉ាក ford ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BU-7488 បេីកបរដោយបុរសម្នាក់ និងមានស្ត្រីម្នាក់ទៀតរួមដំណេីរជាមួយ ទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បានអែមខាងចតចិញ្ចេីមផ្លូវ ។ មួយសន្ទុះក្រោយមកស្រាប់តែមានស្ត្រីវ័យចំណាស់ម្នាក់ បានបេីករថយន្តម៉ាក Toyota Rush ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-6822 ធ្វេីដំណេីរមកតាមក្រោយ ដោយសង្ស័យស្ត្រីជាតៃកុងវិលមុខក៏រេចង្កូតមកស្ដាំដៃបុករថយន្តម៉ាក ford ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា និងធ្វេីឲ្យស្ត្រីម្នាក់ដែលជាតៃកុងរថយន្តបង្កម៉ាក Toyota Rush រងរបួសធ្ងន់ ។
ក្រោយកេីតហេតុភ្លាមៗ ស្ត្រីដែលរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត ។ ចំណែករថយន្តទាំងពីគ្រឿងខាងលេី ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ