អន្តរជាតិ ៖ ថ្ងៃទី១០ ខែមិថុនា ជាទិវាសន្ទនាអរិយធម៌អន្តរជាតិលើកទី១ លោកMoratinosអគ្គលេខាធិការងនៃអង្គការសហប្រជាជាតិនិងជាតំណាងជាន់ខ្ពស់នៃសម្ព័ន្ធអរិយធម៌បានថ្លែងសេចក្តីថ្លែងការណ៍សារព័ត៌មានថា ស្វាគមន៍ចំពោះមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិដែលលើកឡើងដោយប្រទេសចិន ទន្ទឹមនឹងនេះ អំពាវនាវឱ្យសហគមន៍អន្តរជាតិគោរពភាពចម្រុះនិងភាពខុសគ្នានៃវប្បធម៌ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។ នេះជាការចេញផ្សាយពីគេហទំព័ររបស់ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១០ ខែមិថុនា នេះ
នៅក្នុងសេចក្តីថ្លែងការណ៍ លោកMoratinosបានលើកឡើងថា កិច្ចសន្ទនារវាងអរិយធម៌មានអំណោយផលដល់ការបង្កើនការឈ្វេងយល់ពីតម្លៃភាពចម្រុះនៃវប្បធម៌។
លោកMoratinosសូមថ្លែងអំណរគុណចំពោះប្រទេសចិននិងប្រទេសផ្សេងទៀតដែលគាំទ្រដល់ការបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិ សូមអរគុណដល់ប្រទេសទាំងនេះដែលបានទទួលស្គាល់តួនាទីដ៏សំខាន់របស់សម្ព័ន្ធអរិយធម៌របស់អង្គការសហប្រជាជាតិក្នុងការលើកកម្ពស់ការយល់ដឹងនិងការគោរពឱ្យបានកាន់តែស៊ីជម្រៅក្នុងចំណោមអរិយធម៌ វប្បធម៌និងសាសនា៕