ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មនុស្សចំនួន៥នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល ៨នាក់ បានកើតឡើងចំនួន ៩លើក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលមួយថ្ងៃ។ ដូច្នេះ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! បើស្រឡាញ់អនាគត និងជីវិតរបស់អ្នក ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក!
ប្រភពដដែល បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៩លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៥នាក់ (ស្រី ០នាក់), រងរបួសសរុប ៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, ធ្ងន់ ៣នាក់, ស្រាល ១នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕ដោយ៖តារា