ជូនចៅទៅរៀន​ ខណៈវិលមុខតាមផ្លូវក៏រេចង្កូតរថយន្តបុកបង្គោលភ្លេីងរងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសវ័យចំណាស់ម្នាក់​បានបេីករថយន្តហាយលែនឌ័រ​ដឹកចៅទៅសាលារៀន​ តែងងឹតមុខតាមផ្លូវក៏រេចង្កូតទៅចិញ្ចេីមផ្លូវបុកបង្គោលភ្លេីងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦​ និង៥០នាទីព្រឹក​ ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ព្រែកកំពិស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះ​ គេឃេីញរថយន្តម៉ាក​ Toyota ហាយលែនឌ័រ​ ពណ៌ទឹកមាស​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​2AM-5193 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកស្ដាំដៃឡេីងខឿនទៅបុកបង្គោលថ្ម(បង្គោលភ្លេីង)ពេញទំហឹង​ បណ្ដាលឲ្យរថយន្តរងការខូចខាតកាង​ ,ស្ទុប​ បែកកង់ចំហៀងខាងស្ដាំយ៉ាងដំណំ​ តែបង្គោលភ្លេីងមិនរងការខូចខាតនោះទេ​ ព្រមទាំងមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ផងដែរ​ ។
​ ប្រភពដដែលបានបន្ថែមថា​ ករណីនេះ​ អ្នកបេីកបរគឺជាបុរសវ័យចំណាស់ជាជនជាតិខ្មែរ​ ដោយបានដឹកចៅទៅសាលារៀន​ ខណៈកំពុងធ្វេីដំណេីរតៃកុងមានសភាពងងឹតមុខទេីបរេចង្កូតមកស្ដាំដៃបុកបង្គោលភ្លេីងដូច្នេះ​ ។
​ ក្រោយកេីតហេតុនោះ​ គេឃេីញវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុផងដែរ​ និងបានពិនិត្យស្ថានភាពត្រង់ចំណុចកេីតហេតុ​ដោយឃេីញថាមិនប៉ះពាល់ដល់មនុស្ស​ ឬខូចខាតទ្រព្យសម្បត្តិរដ្ឋ​ និងបង្គោលភ្លេីង​ ទេីបសមត្ថកិច្ចមូលដ្ឋានអនុញ្ញាតិឲ្យម្ចាស់ហៅរថយន្តស្ទួចមកស្ទួចរថយន្តបង្កទៅជួសជុលដោយខ្លួនឯង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print