សត្វផ្សោតប្រភេទថ្មី​មួយក្បាល​ នៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត​ ត្រូវ​បានគេប្រទះឃើញងាប់លើឆ្នេរ

ចែករំលែក៖

ខេត្ត​កំពត​៖​ សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាលនៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត​ ត្រូវ​បានប្រជាពលរដ្ឋ​ប្រទះឃើញងាប់នៅលើឆ្នេរ​ ត្រពាំងរពៅ ខេត្ដកំពត​ ។

បេីតាមការ​បញ្ជាក់ពី​ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃ អង្គការ MCC កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល ក្រោមការណែនាំដោយផ្ទាល់ពី លោកនាយ និងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការសហគមន៍នេសាទ ត្រពាំងរពៅ ខេត្ដកំពត បានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។

ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិតពីគណៈកម្មការសហគមន៍នេសាទយើងអាចកំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង Indo-Pacific finless porpoise (Neophocaena phocaenoides) ដែលជាកំណត់ត្រាប្រភេទថ្មីក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទដែលបានកត់ត្រារួចហើយនៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត។

ក្រុមការងារអភិរក្ស បានបញ្ជាក់ថាវត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជាជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។

...

ក្រុមការងារបច្ចេកទេសនឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print