ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤៧គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១១៧គ្រឿង និងម៉ូតូ ៣២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨០គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ៧៤គ្រឿង និងម៉ូតូ ២០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១-១១ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,២១៥គ្រឿង, រថយន្តធំ ១០៦គ្រឿង, រថយន្តតូច ១,៤៥៤គ្រឿង, ម៉ូតូ២,៦៥៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,០៩១គ្រឿង, រថយន្តធំ ៤៧គ្រឿង, រថយន្តតូច ១,០៦០គ្រឿង និងម៉ូតូ ១,៩៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕