លោក ស៊ូ ម៉ុល ៖ ប្រជាការពារគឺជាកម្លាំងស្នូលមួយនៅថ្នាក់មូលដ្ឋាន និងដើរតួនាទីការពារ សន្តិសុខ សំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព 

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក បានមានប្រសាសន៏ថា

ប្រជាការពារគឺជាកម្លាំងស្នូលមួយនៅថ្នាក់មូលដ្ឋាន និងដើរតួនាទីការពារ សន្តិសុខ  សំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
ដើម្បីចូលរួមក្នុងកិច្ច សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានចូលរួមយ៉ាងស្អិត រមួត ជាមួយកង កម្លាំងមានសមត្ថកិច្ច។

ការមានប្រសាសន៍ធ្វើឡើងនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ច និងសិទ្ធរបស់ប្រជាការពារ នៅទីចាត់ការគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់លោក សំ សំអុល អធិការនគរបាលស្រុក លោក អ៊ុំ សុភី នាយការិយាល័យកិច្ចការប៉ុស្តិ៍  នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងសហការី លោក លោកស្រីអធិការរង លោកប្រធាន អនុប្រធា ប្រធានផ្នែក នៃអធិការនគរបាលស្រុក លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល លោក លោកស្រីមេឃុំនិងប្រជាការពារទាំង១៦ឃុំ រយះពល ២ថ្ងៃ សរុបជាង២ពាន់នាក់។

លោកបន្តថា ការបើកវគ្គ បណ្តុះបណ្តាល ស្តីពីសិទ្ធតួនាទី ភារកិច្ច និងសិទ្ធរបស់ប្រជាការពារ ក៏ដូចជា ជាការបង្ហាញឲ្យឃើញពីការយកចិត្ត ទុកដាក់ និងជាការផ្តល់តំលៃ យ៉ាងធំធេងដល់កម្លាំងប្រជាការពារ ឲ្យបន្តខិត ខិតខំបំពេញភារកិច្ច ក្នុងការចូលរួមអនុវត្តតួនាទីថែរក្សា ការពារសន្តិភាព សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងស្រុក មូលដ្ឋានភូមិ ឃុំ ដើម្បី ចូលរួមចំណែកកាន់តែ សកម្ម គាំទ្រក្នុងកិច្ចបម្រើសេវាសន្តិសុខជូន ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកប ដោយ បញ្ញាញាណ ភ្លឺថ្លា និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដោយនាពេលកន្លងមក បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តកសាងកម្ពុជាប្រកប ដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុក សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំង និង កងកម្លាំងគ្រប់ជំនាញ គ្រប់ផ្នែក ទាំងអស់ និងក្រុមប្រជាការពារ ដែលកន្លង មក បានខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកប ដោយ ដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គី ភាពឯកភាពផ្ទៃក្នុង បានល្អ នាំឲ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ទាំងក្នុងកិច្ចការជំនាញ ប្រតិបត្តិការជួយ សង្គ្រោះគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការសហការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

ដូច្នេះប្រជាការពារ ត្រូវបន្តបំពេញតួនាទីភារកិច្ច ភារកិច្ចនេះឱ្យបានល្អប្រសើរ ប្រកប ដោយការ ទទួលខុស ត្រូវខ្ពស់ និងមានមោទនភាព ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋនៅ មូលដ្ឋាន។

លោកក៏បានជំរុញដល់ បងប្អូនប្រជាការពារ ត្រូវបន្តខិតខំសហការគាំទ្រដល់កិច្ចការការពារ ទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសគ្រប់ ប្រភេទ ដែលបានកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន លួច ច ឆក់ ដូរមនុស្ស និងល្បែងស៊ីស និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

...

ពិសេស ត្រូវខិតខំសិក្សាស្វែងយល់ ដកស្រង់នូវបទពិសោធន៍ល្អៗពីរៀមច្បងជំនាន់មុន និងរៀន សូត្រពីចំណេះដឹងថ្មីៗ ដើម្បីច្នៃបង្កើតនូវស្នាដៃ និងសកម្មភាពការងារឆ្លើយតបទៅនឹងសភាព ការណ៍វិវត្តន៍ នាសម័យបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print