ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ២គ្រាប់ ខណៈដែលក្រុមព័រទុយហ្គាល់បានយកឈ្នះក្រុមសាធារណរដ្ឋអៀរឡង់ក្នុងលទ្ធផល៣ទល់០ មុនជំនួបព្រឹត្តិការណ៍ Euro 2024 ក្នុងទីក្រុង Aveiro។
ខ្សែប្រយុទ្ធ Joao Felix បានបើកការស៊ុតបញ្ចូលទីនាំមុខសម្រាប់ក្រុមព័រទុយហ្គាល់ ក្នុងតង់ទី១ នាទីទី១៨ បន្ទាប់ពីក្រុមម្ចាស់ផ្ទះបានស៊ុតបាល់ចេញពីជ្រុង។ បន្ទាប់មក Ronaldo បានរកគ្រាប់បាល់ដើមតង់ទី២ នាទីទី៥០ មួយគ្រាប់ និងបានបន្ថែមគ្រាប់បាល់ទី២របស់គាត់១គ្រាប់ទៀតនៅនាទីទី៦០។
នេះជាទម្រង់លេងដ៏ល្អមួយសម្រាប់ក្រុមរបស់លោក Roberto Martinez ក្នុងការប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់ពួកគេ មុនពេលការប្រកួតបើកឆាក Euro 2024 ទល់នឹងសាធារណរដ្ឋឆេកនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។ ការបរាជ័យសម្រាប់អៀរឡង់ នេះគឺជាការបរាជ័យជាលើកទីពីរក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្នលោក John O’Shea ។
សាធារណរដ្ឋអៀរឡង់កំពុងសម្លឹងមើលការទទួលជ័យជម្នះជាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់លោក O’Shea ដែលជាការទទួលជ័យជម្នះជាលក្ខណៈមិត្តភាព ២-១ ជាមួយនឹងប្រទេសហុងគ្រីនៅកីឡដ្ឋាន Aviva កាលពីសប្តាហ៍មុន។
ខណៈពេលដែលព័រទុយហ្គាល់ធ្វើដំណើរទៅកាន់ Euros ជាមួយនឹងការជឿទុកចិត្ត ក្រុមសាធារណរដ្ឋអៀរឡង់នឹងសង្ឃឹមថានឹងមានអ្នកចាត់ការអចិន្ត្រៃយ៍សម្រាប់ការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងក្រុមអង់គ្លេសក្នុង Nations League ក្នុងខែកញ្ញា ដែលលោក O’Shea កំពុងកសាងកេរឈ្មោះក្នុងការប្រជែងយកការងារនេះ ៕ (រូបភាព ៖ BBC Sport)