ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ឆ្នាំ២០២៤ របស់ខណ្ឌ៧មករា មាន១១គម្រោង មានតម្លៃជាង១៤៣៣ លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ សម្រាប់៨សង្កាត់ របស់ខណ្ឌ៧មករាមានចំនួន១១គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង១៤៣៣លានរៀល ដែលគម្រោងទាំងនេះ មាន,ការស្តារប្រព័ន្ធលូចាស់ ,អ៊ុតកៅស៊ូបេទីមីណឺ ដាក់លូររំដោះទឹក និងក្រាលការ៉ូឡាចិញ្ជើមផ្លូវ ។

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ក្នុងឆ្នាំ២០២៤នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ដែលធ្វើនៅសាលាខណ្ឌ៧មករា។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤នេះ ក្រុមហ៊ុនដែលដេញថ្លៃទាបជាងគេពេក ដែលមិនអាចទទួលយកបាន គឺមិនអនុញ្ញាតឲ្យទទួលយកគម្រោងឡើយ។ ប្រសិនបើតម្លៃទាប គឺត្រូវតែមានគុណភាព លក្ខណៈបច្ចេកទេសត្រឹមត្រូវ។

លោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា សម្រាប់សង្កាត់ទាំង៨ របស់ខណ្ឌ៧មករា មានចំនួន១១គម្រោង ក្នុងនោះរួមមាន៖ សង្កាត់អូរឬស្សីទី១ មាន១គម្រោង ។ សង្កាត់អូរឬស្សីទី២ មាន១គម្រោង ។សង្កាត់អូរឬស្សីទី៣ មាន២គម្រោង ។សង្កាត់អូរឬស្សីទី៤ មាន១គម្រោង។ សង្កាត់មនោរម្យ មាន២គម្រោង ។សង្កាត់មិត្តភាព មាន១គម្រោង ។ សង្កាត់វាលវង់ ២គម្រោង ។ សង្កាត់បឹងព្រលឹត មាន១គម្រោង។ សរុបទាំង០៨សង្កាត់ ក្នុងចំនួន១១គម្រោងនេះ មានទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង១៤៣៣លានរៀល។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ វាជាការចូលរួមរបស់វិស័យឯកជនតាមរបៀបប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង និងយុតិធម៌។

...

ក្នុងឱកាសនោះ លោក ហ៊ុន សុរិទ្ធី ក៏បានស្នើអោយគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ មិនត្រូវឃុបឃិតគ្នាជាមុនដូចជាការលួចចចារគ្នាទទួលសំណូកពីគ្នា ឬការទិញទឹកចិត្តគ្នាដោយមានការសន្យាមុនពេលដេញថ្លៃ។ ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង ជាពិសេសត្រូវធានាសុវត្ថិភាព ទីតាំងការដ្ឋានអនុវត្តគម្រោង។ ផ្តល់យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋានអនុវត្តគម្រោង។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print