ភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់បណ្តាលអោយដើម ក្ងោកពុកផុយ មួយដើមធំបាក់សង្កត់លើរថយន្តមួយគ្រឿង ជាប់«ក្លឹ ប NINE9»

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះធម្មជាតិ ! ភ្លៀង មួយ មេ ធំ លាយឡំ ខ្យល់ កន្ត្រាក់ បណ្តាល អោយ ដើម ក្ងោក ពុក ផុយ មួយ ដើម ធំ បាក់ សង្កត់ លើ រថយន្ត មួយ គ្រឿង រង ការ ខូចខាត យ៉ាងដំណំ កាលពី វេលា ម៉ោង ០៤ នឹង ៤០ នាទី រសៀល ថ្ងៃ ទី ១២ ខែមិថុនា ឆ្នាំ ២០២៤ នៅ ចំណុច ក្លឹ ប NINE9 ផ្លូវ សុធារស សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

សូមបបញ្ជាក់ថា ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥% ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print