សូមបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ គ្មានអ្នកស្លាប់​ និងរងរបួស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ​ មិនបណ្តាលឱ្យមនុស្សស្លាប់​ និងមិនមានរបួសធ្ងន់ស្រាលនោះទេ។ ដូច្នេះ​ សូមបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ជាក់ស្ដែង​ករណី​គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ (យប់ ០លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០នាក់ (ស្រី ០នាក់), រងរបួសសរុប ០នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០នាក់ (ស្រី ០នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០នាក់ (យប់ ០នាក់)។

ជាមួយគ្នានេះ​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ ក៏បានបង្ហាញ​ពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅថ្ងៃដដែល​នេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៤១៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៩៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣៦គ្រឿង, រថយន្តធំ ១៨គ្រឿង, រថយន្តតូច ២៧២គ្រឿង និងម៉ូតូ ៣៤៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៧គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ១៤៧គ្រឿង និងម៉ូតូ ២៦២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១២ថ្ងៃ ពីថ្ងៃទី១-១២ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៨៥១គ្រឿង, រថយន្តធំ ១២៤គ្រឿង, រថយន្តតូច ១,៧២៦គ្រឿង, ម៉ូតូ ៣,០០១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៥០៨គ្រឿង, រថយន្តធំ ៥៥គ្រឿង, រថយន្តតូច ១,២០៧គ្រឿង និងម៉ូតូ ២,២៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print