អន្តរជាតិ ៖ លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ ។
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី ១២ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ ។
លោក Xi Jinping បានបញ្ជាក់ថា ចាប់តាំងពីការបង្កើតសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍរយៈពេល ៦០ ឆ្នាំមក សន្និសីទនេះបានប្រកាន់ខ្ជាប់នូវកម្មវត្ថុនៃវិបុលភាពរួម ជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ផ្តួចផ្តើមឱ្យមានការសន្ទនាជើង-ត្បូង ជំរុញការកសាងសណ្តាប់ធ្នាប់ថ្មីផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងបានរួមចំណែកយ៉ាងសំខាន់លើវិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍសកល។ ពេលបច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលកម្រមានក្នុងមួយសតវត្សរ៍កំពុងវិវត្តន៍យ៉ាងលឿន យើងត្រូវ បង្កបរិយាកាសអន្តរជាតិសម្រាប់ការអភិវឌ្ឍដោយសន្តិវិធី និងសម្របតាមនិន្នាការនៃយុគសម័យដែលអភិវឌ្ឍដោយបើកចំហ ត្រូវក្តាប់ជាប់ឱកាសប្រវត្តិសាស្ត្រសម្រាប់ការច្នៃប្រឌិតនិងការអភិវឌ្ឍ ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគី ដើម្បីជំរុញពិភពលោកឱ្យឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព និងវឌ្ឍនភាព៕