លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ៥ ដូចខាងក្រោម ៖

១- ដើម្បីស្ថិតស្ថិរគង់វង្សយូរអង្វែងក្នុងឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដី = បញ្ហាសំខាន់ត្រូវពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ មានសាមគ្គីភាព មិត្តភាពជាមួយបណ្តាប្រទេសជិតខាងភូមិផងរបងជាមួយលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកដោយស្មើភាព រក្សាសន្តិភាពស្ថិរភាពយូរអង្វែង។

២- តាំងពីឆ្នាំ១៩៤៩មកដល់បច្ចុប្បន្ននេះជាង៧០ឆ្នាំហើយទោះបីមិនទាន់មានព្រែកជីកហ្វូណនតេជោ = ក៏ដែនដីកម្ពុជាក្រោមក៏បានកាត់ផ្តាច់ពីដែនដីកម្ពុជាកណ្តាលរួចហើយ?

៣- ទណ្ឌិតមេឧទ្ទាមជ្រុលនិយមកាន់តែឯកោពីមហាជនក្នុងប្រទេសនិងក្រៅប្រទេស = បើល្អគេមិនរត់ចោលទេ ទាំងសកម្មជនទាំងពួកបរទេសមួយចំនួនដែលធ្លាប់គាំទ្រនិងកាន់ជើងឥឡូវស្ងាត់ជ្រៀបដូចចោរលួចសេះ?

៤- វីរៈជនល្បីឈ្មោះរបស់ប្រទេសក្រោយពេលដែលចាកលោកទៅនៅតែដឹតដាមនៅក្នុងអារម្មណ៍របស់ប្រជាជនទូទាំងប្រទេស = ក្មេងជំនាន់ក្រោយនៅតែគោរពនិងតម្កល់ទុកជាទីគោរពសក្ការៈនិងជានិម្មិត្តរូបរបស់ប្រទេសជាតិតទៅ។

៥- ដោយឡែកសម្រាប់ជនមានឈ្មោះអាស្រូវចំពោះប្រទេសជាតិត្រូវបានប្រជាជនដាក់ឈ្មោះថាជាជនក្បត់ជាតិទៅដល់ទីណា រត់ទៅពួនសម្ងំដល់ទីតំបន់ណា = នឹកឃើញពេលណាត្រូវគេជេរពីគ្រប់ទិសទីថាជាជនបំផ្លាញជាតិ ក្បត់ជាតិគេជេរតពូជតពង្សគ្មានថ្ងៃសាបរលាបឡើយ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print