បញ្ជូនខ្លួន​ជនសង្ស័យ​ ២៧នាក់​ទៅតុលាការ​ ពាក់ព័ន្ធក្រុមក្មេងទំនើង និង​​ទទួលផលចោរកម្ម​ដកហូតម៉ូតូ១៣គ្រឿង​ ក្រោយបង្ហាញមុខ​ជាសាធារណៈ​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន​ ២៧នាក់ ដែលជាក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់កាប់អាវុធខុសច្បាប់​មានរហស្សនាម​ដូច​ជា​ ធីម​ ភូមិ​ ធីម​ ប្លុក​តាន់​ និង​ ធីម​ ធីអឹម​ (ហៅ​ធីម​ ធូប​មូស)​ និង​ជនសង្ស័យ​ទទួលផលចោរកម្ម​ បន្ទាប់ពីកម្លាំងសមត្ថកិច្ច នៅតាមបណ្តាខណ្ឌចំនួន៣​ រួមមាន​៖ខណ្ឌ​កំបូល​,​ ខណ្ឌ​ដូនពេញ​ និង​ខណ្ឌ​សែន​សុខ​ ធ្វេី​ការ​ស្រាវជ្រាវ​បង្ក្រាបបានជាបន្តបន្ទាប់​ និងបានបង្ហាញមុខ​ជាសាធារណៈ​រួច​ កម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ នៅថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានបញ្ជូនខ្លួនពួកគេ​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។

កម្លាំង​ស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន២៧នាក់ ដែលជាក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់កាប់អាវុធខុសច្បាប់​មានរហស្សនាម​ដូច​ជា​ ធីម​ ភូមិ​ ធីម​ ប្លុក​តាន់​ និង​ ធីម​ ធីអឹម​ (ហៅ​ធីម​ ធូប​មូស)​ និង​ជនសង្ស័យ​ទទួលផលចោរកម្មបន្ទាប់ពី សមត្ថកិច្ច នៅតាមបណ្តាខណ្ឌចំនួន៣​ រួមមាន​ខណ្ឌ​កំបូល​,​ ខណ្ឌ​ដូនពេញ​ និង​ខណ្ឌ​សែន​សុខ​ ធ្វេី​ការ​ស្រាវជ្រាវ​បង្ក្រាបបានជាបន្តបន្ទាប់។

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី១២​ ខែមិថុនាម្សិលមិញ​នេះ​ថា ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខសញ្ញាជនសង្ស័យសរុប២៧នាក់ ដែលសមត្ថកិច្ចតាម​ខណ្ឌ​ ធ្វើ​ការ​បង្ក្រាប អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ជនសង្ស័យទាំងនោះបានប្រព្រឹត្តបទល្មើសរួមមាន៖ទី១-ករណីក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបានចំនួន២១នាក់ដកហូតកាំបិតកែច្នៃ០៦ដើមដែលបានកាប់យកស្លាកលេខម៉ូតូជនរងគ្រោះ។

ទី២-ពាក់ពន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបានជន​សង្ស័យ​ចំនួន ១នាក់ ដកហូតបានម៉ូតូចំនួន ១៣គ្រឿង និង​ស្លាក់លេខម៉ូតូចំនួន ១៤បន្ទះ។

ទី៣-ជាក្រុមក្មេងទំនើង បង្ក​ហិង្សា​តាម​សួន​ច្បារ​សាធារណៈ​ ត្រូវបានត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានចំនួន ៥នាក់ជា​ភេទ​ទី​បី​ ​(ប្រុស​ក្លែង​ភេទ​ជាស្រី​)​។​

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្តថា ការបង្រ្កាបក្មេងទំនើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា,ដោយលោកឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការណែនាំជាប្រចាំពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកបានប្តេជ្ញានិងដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព មិនតែប៉ុណ្ណោះក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងក៏មានការថយចុះ ខណៈកម្លាំងសមត្ថកិច្ចកំពុងបើកយុទ្ធនាការបង្រ្កាបក្មេងទំនើង ។

...

គួរបញ្ជាក់ថា​ ក្នុងកំឡុងនោះផងដែរ សមត្ថកិច្ចបានចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែលបង្ការទប់ស្កាត់បង្រ្កបក្មេងទំនើង ដើម្បីការពារថែរក្សាសន្តិសុខ​ សុវត្តិភាពជូនប្រជាពលរដ្ឋ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print