សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ចំនួន៥ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យលីមកុកវីង

ចែករំលែក៖

ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៥ សំខាន់ៗ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យលីមកុកវីង នារាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់របស់និស្សិតជ័យលាភីនាថ្ងៃនេះ, ដើម្បី បន្តរួមចំណែក ដល់ការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា, ជាពិសេស ចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ សម្រាប់ការអភិវឌ្ឍ មូលធនមនុស្ស, សម្តេចធិបតី បានផ្តល់នូវទស្សនៈ និងអនុ- សាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១.ជាមួយនឹងចំណេះដឹងទទួលបានពីការសិក្សានៅសាកលវិទ្យាល័យ លីមកុកវីង, ជ័យលាភីទាំងអស់ គួរបន្តការសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើន សក្តានុពលរបស់ ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និងត្រូវអភិវឌ្ឍ ខ្លួនឱ្យក្លាយជាយុវជនឌីជីថល និង យុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល និង រួមចំណែក ដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍។

ទី២.សម្តេចធិបតី លើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថ- ភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការ អនុវត្ត និងឧត្តមានុវត្តជាក់ស្តែង, ហើយចំណេះដឹងពីការស្រាវជ្រាវនេះ គួរត្រូវ បានចែករំលែកឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាជន។

ទី៣.សម្តេចធិបតី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើ បច្ចុប្បន្នកម្មកម្មវិធីសិក្សាឱ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និងបន្តអភិវឌ្ឍ កម្មវិធីសិក្សាថ្មីៗ ដើម្បីធានានូវគុណភាព នៃការបណ្តុះបណ្តាល, ដោយផ្តោត ការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជី- ថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម, ការប្រកួត- ប្រជែងនៃទីផ្សារការងារ, សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក។

ទី៤.សម្តេចធិបតី លើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន បង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរ ជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីផ្ទេរចំណេះដឹង, បទពិសោធជាក់ស្តែង និងឧត្តមានុ- វត្ត សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និងការសិក្សា ស្រាវជ្រាវឱ្យកាន់តែប្រសើរ។

ទី៥. សូមក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គ- ភាពពាក់ព័ន្ធ សហការ និងបន្តលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យ កាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់ សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់, និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាព ជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏ រឹងមាំ និងពោរពេញដោយសមត្ថភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print