ភ្នំពេញ ៖ កាន់តែកាច! មកដល់ខ្មែរភ្លាម 𝗔𝗹𝗲𝘅𝗮𝗻𝗱𝗲𝗿 𝗦𝗸𝘃𝗼𝗿𝘁𝘀𝗼𝘃 បានបោះពាក្យសម្តីថា «គេសង្ឃឹមដល់ទៅ ២០០% ថានឹងអាចផ្តួលធឿន ធារ៉ា នៅថ្ងៃទី ១៤ ស្អែកនេះ»។
ចំណាំមើល កីឡាករបរទេសណាឱ្យតែជឿជាក់ខ្ពស់បែបនេះ ភាគច្រើនមិនដែលចប់ទឹករបស់ ធឿន ធារ៉ា ទេ ភាគច្រើន ធារ៉ា ទទួលបានទំនុកចិត្តពីអ្នកគាំទ្រ ។
ផ្ទុយទៅវិញមិនធម្មតា ! ជើងខ្លាំងរុស្ស៊ី ខ្សែក្រវាត់ច្រើន Alexandr សង្ឃឹមឈ្នះ ធឿន ធារ៉ា ២០០% ឯណោះ ។
Alexandr មានប្រវត្តិឡើងសង្វៀនទាំង អាជីព ៣៥ដង ក្នុងនោះឈ្នះ ២០ដង ចាញ់ ១៣ដង និងស្មើ ២ដង ហើយធ្លាប់ប្រកួត លក្ខណៈ ស្ម័គ្រចិត្តប្រមាណ ១៤៩ដង ក្នុង នោះឈ្នះ ១៣២ដង និងចាញ់ ១៣ដង។ បើ សរុបការប្រកួតទាំងអាជីព និងស្ម័គ្រចិត្ត គឺ ចំនួន ១៨៤ ដង ដូចនឹងកីឡាករគុនខ្មែរដែល ប្រកួតមិនគិតអាជីព ឬស្ម័គ្រចិត្តទេ គឺសរុប ស្ថិតិប្រកួតទាំងអស់។
ក្នុងរយៈពេលចាប់តាំង ពីយុវជនក្នុងការ ប្រកួតលក្ខណៈស្ម័គ្រចិត្ត រហូតដល់ប្រកួត អាជីពកីឡាករ Alexandr Skvortsov បាន ឈ្នះខ្សែក្រវាត់ទាំងថ្នាក់ជាតិអឺរ៉ុប និងពិភព លោកប្រហែលជា ១៧ខ្សែ ។
ខ្សែក្រវាត់ទាំងរបស់ Alexandr មានដូច ជា ៖
• ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី កម្រិតយុវជន ទម្ងន់៥៤ គកឆ្នាំ២០១២
• ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី កម្រិតយុវជន ទម្ងន់៥៦ គក ឆ្នាំ២០១៣
• ខ្សែក្រវាត់ថ្នាក់ជាតិ រុស្ស៊ីកម្រិតយុវជន ទម្ងន់ ៦៧ គក ឆ្នាំ២០១៥
• ខ្សែក្រវាត់ទ្វីបអឺរ៉ុប កម្រិតយុវជនទម្ងន់ ៦៧ គីឡូក្រាម ឆ្នាំ២០១៦
• ខ្សែក្រវាត់ ថ្នាក់ជាតិរុស្ស៊ីកម្រិតយុវជន ទម្ងន់៧១ គីឡូក្រាម ឆ្នាំ២០១៦
• ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី កម្រិតយុវជន ទម្ងន់ ៧១ គីឡូក្រាម ឆ្នាំ២០១៦
• ខ្សែក្រវាត់ទ្វីបអឺរ៉ុប កម្រិតយុវជនទម្ងន់ ៦៧ គក ឆ្នាំ២០១៦
• ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ីទម្ងន់ ៧១ គីឡូក្រាម ឆ្នាំ២០១៧
• ខ្សែក្រវាត់ K-1 សង្វៀន Fair Fight ទម្ងន់ ៧០ គីឡូក្រាម ឆ្នាំ២០១៨
• ខ្សែក្រវាត់ K-1 សង្វៀន Fair Fight ទម្ងន់ ៧០ គីឡូក្រាម ឆ្នាំ២០១៩
• ខ្សែក្រវាត់ ថ្នាក់ជាតិរុស្ស៊ី WMC ទម្ងន់ ៦៩.៩គីឡូក្រាម ឆ្នាំ ២០២០
• ខ្សែក្រវាត់ ថ្នាក់ជាតិ រុស្ស៊ី ទម្ងន់៧១ គីឡូក្រាម ឆ្នាំ២០២០
• ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី ទម្ងន់ ៧១ គីឡូក្រាម ឆ្នាំ២០២០
• ខ្សែក្រវាត់ ពិភពលោក TNA ទម្ងន់ ៧០ គីឡូក្រាម ឆ្នាំ២០២១។ ដោយឡែក ធឿន ធារ៉ា បានក្លាយជាអត្តពលិកខ្មែរ ដំបូងគេបង្អស់ដែលជាប់ឈ្មោះក្នុង ទស្សនាវដ្តី អាមេរិកដ៏ល្បី «Forbes» បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និង រួមចំណែកយ៉ាងសំខាន់ ក្នុងការ ផ្សព្វផ្សាយគុនខ្មែរទៅលើឆាក អន្តរជាតិ។
សមិទ្ធផលសំខាន់ ៗរបស់ ធឿន ធារ៉ា រួម មាន៖
• ខ្សែក្រវាត់ពិភព លោក Thai Fight
• ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
• ខ្សែក្រវាត់គ្រុដ គុនខ្មែរអន្តរជាតិ
• ខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental
• ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក
• ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament
• ខ្សែក្រវាត់និងពានរង្វាន់ជាច្រើនទៀត។ ជើងខ្លាំងរុស្ស៊ី Alexandr Skvortsov ដែលមានបទពិសោធជោកជាំ តាំងពីកុមារភាពសង្ឃឹមឈ្នះ ជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា រហូតដល់២០០ % នៅ ពេលអ្នកទាំងពីរត្រូវជួបគ្នានៅយប់ថ្ងៃ សុក្រទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅ សង្វៀនថោន។ ការដាក់ក្តីសង្ឃឹមខ្ពស់ បែបនេះ សមទំនងរបស់កីឡាកររុស្ស៊ី រូបនេះដែរ បើប្រៀបធៀបនឹងបទ ពិសោធរបស់ខ្លួន។ រូបគេបានចាប់ផ្តើម ប្រកួតប្រដាល់សេរីតាំងពីកុមារភាព មក ម្ល៉េះពោលគឺ មានរយៈពេលប្រហែល ជា១៥ ឆ្នាំហើយ៕
• ដោយ ៖ សិលា