ខេត្តបាត់ដំបង៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានបង្រ្កាបអប់រំក្មេងបង្កភាពអនាធិបតេយ្យចំនួន ០១ក្រុម ដែលបានបង្កការអុកឡុកនៅទីសាធារណៈ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុចក្រុមទី០៨ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា ក្រុមក្មេងទំនើងចំនួន ០៧នាក់ រួមមាន៖
០១.ឈ្មោះ អៀត ឆេងលី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
០២.ឈ្មោះ ទិត្យ ចំរេីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
០៣.ឈ្មោះ គួម សុខនឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៤.ឈ្មោះ ចាន់ សុឡេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៥.ឈ្មោះ ដែន សម្បត្តិ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៦.ឈ្មោះ ថន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៧.ឈ្មោះ ផាន ផាន់នូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាននាំខ្លួនក្មេងទំនេីងបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៧នាក់ខាងលេីយកមកអធិការដ្ឋាននគរបាលស្រុកធ្វេីកិច្ចសន្យា និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត៕ដោយ៖តារា