G7 ចង់ឱ្យរុស្ស៊ី “ផ្តល់សំណងដល់អ៊ុយក្រែន” ប្រធានាធិបតីពូទីនបានប្រតិកម្មយ៉ាងខ្លាំង

ចែករំលែក៖

ប្រទេស G7 ជឿជាក់ថា ទីក្រុងមូស្គូ ជាអ្នកទទួលខុសត្រូវក្នុងការបង់ប្រាក់សំណងរាប់រយពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់លោកខាងលិចថា បានលួចទ្រព្យសម្បត្តិរុស្ស៊ី។

សារព័ត៌មាន RT បានដកស្រង់សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំក្រុម G7 នៅថ្ងៃទី 14 ខែមិថុនា ដែលរួមបញ្ចូលខ្លឹមសារថា រុស្ស៊ីនឹងត្រូវបង្ខំឱ្យផ្តល់សំណងដល់អ៊ុយក្រែនចំនួន 486 ពាន់លានដុល្លារ ដោយសារការខូចខាតពី
ជម្លោះដែលកំពុងបន្ត។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត G7 រួមទាំងអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អុីតាលី និងជប៉ុន ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងបង្កកទ្រព្យសម្បត្តិរុស្ស៊ីរហូតដល់ទីក្រុងមូស្គូបញ្ចប់ជម្លោះ និងផ្តល់សំណងដល់អ៊ុយក្រែន។
ប្រទេសលោកខាងលិចបានបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីជាង 300 ពាន់លានដុល្លារចាប់តាំងពីការផ្ទុះជម្លោះនៅចុងខែកុម្ភៈឆ្នាំ 2022។
“រុស្ស៊ីត្រូវតែបញ្ចប់ជម្លោះ និងផ្តល់សំណងដល់អ៊ុយក្រែនសម្រាប់ការខាតបង់។ យោងតាមធនាគារពិភពលោក ការខាតបង់ទាំងនេះបានលើសពី 486 ពាន់លានដុល្លារអាមេរិក” – សេចក្តីថ្លែងការណ៍របស់ G7 បាននិយាយ។

ដើម្បីគាំទ្រដល់តម្រូវការបច្ចុប្បន្ន និងអនាគតរបស់អ៊ុយក្រែន មេដឹកនាំនៃបណ្តាប្រទេស G7 បានយល់ព្រមលើផែនការយកប្រាក់ចំណេញដែលកើតចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីជាង 300 ពាន់លាន USD ដើម្បីខ្ចី 50 ពាន់លានដុល្លារជាជំនួយដល់អ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បាននិយាយកាលពីពេលថ្មីៗនេះថា លំហូរប្រាក់ចំណេញពីទ្រព្យសម្បត្តិដែលជាប់គាំងរបស់រុស្ស៊ីមានចំនួនប្រហែល 3-5 ពាន់លានដុល្លារក្នុងមួយឆ្នាំ។
លោកប្រធានាធិបតី ពូទីន បានប្រកាសថា ផែនការយកប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលស្នើឡើងដោយ G7 គឺជាទង្វើនៃ “ចោរកម្ម” ហើយទីក្រុងមូស្គូនឹងសងសឹក៕ ដោយធីរីណា

...

រូប​ថត​: RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print