ខេត្តពោធិ៍សាត់ ៖ វត្ថុតាង(ឈើ)ចម្រុះសន្លឹកៗស្ដើង ក្រាស់ មុខកាត់តូចធំ ឡាំងជ្រុង វែងខ្លី និងឈើកែច្នៃជាច្រើនទៀតត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅបន្តនីតិវិធីនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ ខណៈដែលសមត្ថកិច្ចឡោមព័ទ្ធប៉ុន្មានយប់មុន បើគិតត្រឹមរសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ នេះ សមត្ថកិច្ចមិនទាន់ដកថយនៅឡើយទេ រួមទាំងមានវត្តមានក្រុមការងារលោក តាន គឹមសួ សកម្មជនព្រៃឈើរាជរដ្ឋាភិបាលកម្ពុជាផងដែរ នេះបើយោងតាមប្រភពពីពលរដ្ឋនៅក្បែៗនោះក៏ដូចសមត្ថកិច្ចចុះផ្ទាល់ ។
ប្រភពលើកឡើងទៀតថា ករណីសមត្ថកិច្ចចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានខាងលើនេះ ធ្វើឡើងនៅចំណុចផ្ទះកែច្នែឈើនិងឃ្លាំងស្តុកឈើរបស់ឈ្មោះ កោះ សុភី ហៅតាហយ ស្ថិតនៅភូមិកាប៉ះ ភូមិត្រកៀបក្ដាម និងភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពដដែលបញ្ជាក់ទៀតថា លទ្ធផលមិនទាន់ដឹងចំនួននៅឡើយទេ ខណៈដែលកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធកំពុងមមាញឹកការងារ សូមរង់ចាំតាមដានព័ត៌មានលម្អិតតទៅទៀត ៕ ដោយៈ ប៉ឹម ពិន