ទស្សនាវដ្ដី “Qiushi”ចុះផ្សាយអត្ថបទសំខាន់របស់អគ្គលេខាធិការលោក Xi Jinping ក្រោមចំណងជើងថា”បង្កើតស្ថានភាពថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃប្រទេសចិន”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទស្សនាវដ្តី “Qiushi” ដែលបោះពុម្ពផ្សាយនៅថ្ងៃទី ១៦ ខែមិថុនាបានចុះផ្សាយអត្ថបទសំខាន់របស់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិនក្រោមចំណងជើងថា”បង្កើតស្ថានភាពថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃប្រទេសចិន”។ នេះគឺជាការដកស្រង់ចេញពីសុន្ទរកថានិងអនុសាសន៍សំខាន់ៗរបស់អគ្គលេខាធិការលោក Xi Jinping ចាប់ពីខែតុលា ឆ្នាំ ២០១៧ ដល់ខែមីនា ឆ្នាំ ២០២៤។

អត្ថបទបានចែងថា លក្ខណៈពិសេសនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងយុគសម័យថ្មី គឺជាអ្វីដែលខ្ញុំបានគូសបញ្ជាក់ក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ ថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានផ្លាស់ប្តូរពីដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សឈានទៅដំណាក់កាលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាប្រធានបទនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិនក្នុងកំឡុង “ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំទី ១៤” រហូតដល់ពេលកាន់តែយូរថែមទៀត និងជាភារកិច្ចចម្បងក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ បើគ្មានមូលដ្ឋានសម្ភារៈនិងបច្ចេកទេសដ៏រឹងមាំទេ នោះ នឹងមិនអាចសម្រេចការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងដោយគ្រប់ជ្រុងជ្រោយនោះឡើយ ក្នុងដំណើរថ្មីនៃការកសាងប្រទេសខ្លាំង និងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ យើងត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមិនងាករេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print