ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-X ពណ៌ស-ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1GI-7383 អ្នកបើកដោយជនបរទេសឈ្មោះ ង៉ូវ ជីងហួរ ភេទប្រុស អាយុ ៣០ឆ្នាំ។
មិនពាក់មួកសុវត្តិភាព នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុករថយន្តពីក្រោយមួយគ្រឿងម៉ាក TOYOTA RAIZE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BV-5386
អ្នកបើកបរឈ្មោះ LI MING ភេទប្រុស ឆ្នាំកំណើត 17-6-1996 ជាជនជាតិចិនធ្វើការនៅរោងចក្រយ៉ុងស៊ិនប៉ាវជាន់ (នៅកប់ស្រូវ) កាន់លិខិតឆ្លងដែនលេខ EK3565305 ប្រើប្រាស់ទិដ្ឋាការប្រភេទ EB2201576067 ។
ផុតសុពលភាព ថ្ងៃទី30-12-2024 ស្នាក់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងឈប់លើផ្លូវកៅស៊ូខាងស្តាំស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់តែម្តងទៅ។
សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងទាំង ២គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយនៅពេលក្រោយ ។
ចំណែកអ្នកបើកបររថយន្តបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ÷ចន្ទ លីហ្សា