ទស្សនា​គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋ រួមមាន៖ កាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរលើសម្ភារ ទ្រព្យសម្បត្តិ ដំណើរការអាជីវកម្ម ដែលបណ្ដាលមកពីជំនន់ស្ទឹងព្រែកត្នោត, ផ្ដល់ប្រភពទឹកសម្រាប់ប្រើប្រាស់ទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម និងបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស នឹងជួយជំរុញសេដ្ឋកិច្ចប្រទេសជាតិបន្ថែមទៀត និយាយជារួម និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងគម្រោងនេះ និយាយដោយឡែក។

គិតត្រឹមពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៤ គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប សម្រេចបានប្រមាណ៧៦% ដោយគម្រោងនេះត្រូវអនុវត្តជាបីជំហាន ។

...

បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ទ្វារទឹក​ (ក្បាលហុង) ចំនួន ១កន្លែង ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print