លោករដ្ឋមន្រ្តីឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មដាំបន្លែ នៅស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ ÷ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន។

ដំណើររបស់លោករដ្ឋមន្ដ្រី ធ្វើឡើងដើម្បីពន្យល់ប្រជាកសិករ និងសហគមន៍ អំពីកម្មវិធីគោល នយោបាយអាទិភាព ស្តីពី «សហគមន៍កសិកម្មទំនើប» និងអត្ថប្រយោជន៍នានា ដែលប្រជាកសិករទទួលបានពីការចងក្រងសហគមន៍កសិកម្មទំនើប។

ក្នុងពិធីជួបសំណេះសំណាលនោះលោកបញ្ជាក់ថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើបនឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា។

...

បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យលោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតដែលទទួលបន្ទុកការងារ «សហគមន៍កសិកម្មទំនើប» នេះ រួមគ្នាពិនិត្យមើលលទ្ធភាព ជាមួយប្រជាកសិករ និងសមាជិកសហគមន៍កសិកម្ម ដែលចាប់អារម្មណ៍ ដើម្បីសិក្សាបន្តអំពីលទ្ធភាពនៃការចងក្រងសហគមន៍កសិកម្មទំនើប ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងសក្ដានុពលនៃផលិតកម្មរបស់បងប្អូនប្រជាកសិករ នៅស្រុកត្រាំកក់ ខេត្តតាកែវនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print