លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០  ដែលមានការចូលរួមពី សមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល និងសាខាខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ៖ បច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មាន ការចូលរួមដោយស្ម័គ្រចិត្តពី កុមារី យុវតី ស្ត្រី និងប្រជាជនក្នុងសហគមន៍ ដែលជាសមាជិកសកម្ម និងគាំទ្រ ចំនួន ៧៧១៤ នាក់ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន មានដូចជា៖ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និងពោធិ៍សាត់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print