ភ្នំពេញ ៖ ក្មេង ទំនើង មួយ ក្រុម បាន លើកបក្ខពួក នាំ គ្នា ជិះ ម៉ូតូ មក វាយ ក្មេង ស្ទាវ ១មួយ ក្រុម កំពុង តែ អង្គុយ ហូប អី បណ្ដាល ឱ្យភ្ញាក់ផ្អើល អ្នក លក់ដូរ រត់ គេច បាតជើង សព្រាត ហើយ នៅ សល់ ម៉ូតូ ១គ្រឿង ត្រូវ បាន ភាគី ម្ខាង ទៀត វាយ កម្ទេចម៉ូតូ ខូចខាត ទាំង ស្រុង ។
ហេតុការណ៍ នេះ បានកើតឡើងនៅវេលាទាបភ្លឺ ឈាន ចូល ថ្ងៃ ទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ស្ថិត តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ជាប់ របង ប្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ចំណុច ភូមិ ព្រៃ ទា សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធក្នុងករណីនេះ លោកបណ្ឌិត ទូចសុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅយប់ថ្ងៃទី១៨ ខែមិថុនា ឱ្យដឹងថា , ក្រោយពីបទល្មើសនេះបានកើតឡើង សមត្ថកិច្ចខណ្ឌ នៅទីកន្លែងកើតហេតុ នៃបទល្មើស និងសមត្ថកិច្ច នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការគ្នា និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមដែនដីផ្សេងទៀត មកដល់ពេលនេះយើងបានកំណត់មុខសញ្ញា ឈានទៅដល់ការចាប់ឃាត់ខ្លួន ក្មេងទំនើងដែលវាយប្រហារ ពោលគឺបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន ដោយចេតនា កាប់ទៅលើម៉ូតូភាគីមកខាងទៀត។ លោកបណ្ឌិតបន្តថា, សមត្ថកិច្ចកំពុងតែបន្តក្រសោបនូវមុខសញ្ញា និងមុខសញ្ញាដទៃផ្សេងៗទៀត ចំពោះព័ត៌មានលម្អិតលោកនឹងផ្ដល់ជូនដល់អ្នកសារព័ត៌មាន ក៏ដូចជាមហាជនទូទៅ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញបញ្ចប់ក្នុងកិច្ចការនេះ ៕
ដោយ ៖ សិលា