រថយន្ត​តូយ៉ូតា​ព្រុស​ បេីក​រេចង្កូត​បុក​បង្គោល​ស្លាក​សញ្ញា​ និង​បង្គោល​ទង់​ជាតិ​បាក់​រងការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញៈ​ បុរស​ម្នាក់​បានបេីក​រថយន្ត​តូយ៉ូតា​ព្រុស​ក្នុង​ល្បឿន​លឿន​ រេចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​និង​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​ និង​បង្គោល​ទង់​ជាតិ​ បាក់​រងការ​ខូចខាត​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​៣និង​២៥នាទីយប់​ រំលង​ចូល​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៤​ ទល់មុខ​វត្ត​មហាមន្ត្រី​ ផ្លូវ​ព្រះ​សីហនុ​ សង្កាត់​អូឡាំពិក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​តូយ៉ូតា​ព្រុស​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF 5880 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ព្រះ​សីហនុ​ ទិសដៅ​ពី​លិច​ទៅ​កេីត​ ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ក៏ស្រាប់​តែ​រេចង្កូត​ទៅ​ខាង​ស្ដាំ​ដៃ​ឡើង​ចិញ្ចើម​ផ្លូវ​ហេីយ​រថយន្ដ​បន្ត​ទៅ​បុក​និង​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​និង​បង្គោល​ទង់​ជាតិ​នៅ​មុខ​របង​វត្ត​ បណ្ដាល​ឱ្យ​បាក់​រលំ​រងការ​ខូចខាត​អស់​ចំនួន​២បង្គោល​ ព្រមទាំង​ធ្វើ​អោយ​រថយន្ត​រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ស្តាំ​ ទៅ​មុខ​លែង​រួច​ ។
​ ប្រភព​បន្ត​ទៀត​ ក្នុង​ហេតុ​ការណ៍​នេះ​ដែរ​មិន​អោយមាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ គ្រាន់​តែ​អ្នក​បេីក​បរ​សង្ស័យ​ស្រវឹង​តែ​ប៉ុណ្ណោះ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ដោយ​សារ​តែ​ប៉ះពាល់​សម្បត្តិ​សាធារណៈ​រថយន្ដ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print