ខេត្តកណ្តាលៈ ផ្ទះឈើមួយខ្នង ដែលមានទំហំ៦ ម៉ែត្រគុណនឹង៨ម៉ែត្រ ត្រូវបានខ្យល់កន្ត្រាក់បោកបក់បណ្តាលផ្ទះទាំងមូលធ្លាក់ដល់ដីនៅសល់តែកាំជណ្តើរ ដោយឡែកម្ចាស់ផ្ទះរួមនិងកូនៗចំនួន៥នាក់ពុំមានគ្រោះថ្នាក់អ្វីឡើយ ។
ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមីថុនា ឆ្នាំ២០២៤ នៅភូមិ ព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមរបាយការណ៍លោកទេព ឈួន មេឃុំសំរោងធំបានបង្ហាញថា នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង៦ល្ងាចមានខ្យល់កន្រាក់នឹងភ្លៀងបានបក់បោកបះពាល់រលំផ្ទះ១ខ្នងខូចខាតទាំងស្រុង ។ ផ្ទះរងគ្រោះសង់អំពីឈេីប្រក់ក្បឿងមានទទឹង៦ម៉ែត្រ គុណនិងបណ្តោយ៨ម៉ែត្រ ម្ចាស់ផ្ទះមានឈ្មោះហឿន.រត្ន័ភេទប្រុសអាយុះ៤២ឆ្នាំមានសមាជិក៥នាក់ ស្ថិតក្នុងភូមិព្រែកតាកែវ. ឃុំសំរោងធំ ។
នៅព្រឺកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារភូមិ. ឃុំនឹងព្រះគ្រូចៅអធិការវត្តជយ័មង្គល
បាននាំយកសម្ភារនឹងថវិការមួយចំនួនជូនដល់គ្រួសាររងគ្រោះផងដែរ ៕ ដោយៈ សណ្តោស