ខេត្តស្វាយរៀង៖ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង ២គីឡូក្រាម និងបានសម្រេចឃុំខ្លួនលើជនត្រូវចោទចំនួន ៧នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន។
អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៣២០ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹងការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានគ្រឿងញៀនជាប្រភេទមេតំហ្វេ តាមីន, ប្រភេទកេតាមីន, ប្រភេទអ៊ុចស្តាស៊ីគ្រាប់ និងប្រភេទអ៊ុចស្តាស៊ីកញ្ចប់ សរុបទម្ងន់២ ៨៨៨,៧ក្រាម (ពីរពាន់ ប្រាំបីរយប៉ែតសិបប្រាំបី កណ្ដកសញ្ញាប្រាំពីរ)ក្រាម និងបានឃាត់ខ្លួនជនពាក់ព័ន្ធជាជនជាតិវៀត ណាមចំនួន៦នាក់ និងជនជាតិខ្មែរ១នាក់ ជនទាំង៧នាក់នេះ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោម ការពិនិត្យពីបទ៖ រក្សាទុក ជួញដូរ សម្រួលឱ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទលុបបំបាត់ភស្តុតាង ប្រព្រឹត្ត នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤ តាមមាត្រា ៤០ កថាខណ្ឌទី៤ និងកថាខណ្ឌទី៦ មាត្រា ៤៤ មាត្រា ៤៥ មាត្រា ៤៨ កថាខណ្ឌទី ៤ និងកថាខណ្ឌទី៦នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ មាត្រា ៥០៣ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនទាំង៧នាក់ដូចខាងលើ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ១៤៤៥ប.ឃខ/២៤,លេខ១៤៤៧ប.ឃខ/២៤, លេខៈ១៤៤៩ប.ឃខ/២៤, លេខ១៤៥១ប.ឃខ/២៤, លេខ១៤៥៣ប.ឃខ/២៤,លេខៈ១៤៥៥ប.ឃខ/ ២៤ និងលេខៈ១៤៥៧ប.ឃខ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕ដោយ៖តារា