ប្រទះឃើញសពបុរសម្នាក់ចង កស្លាប់នៅលើដើមក្រខុប

ចែករំលែក៖

ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបាន បងប្អូនប្រជាពលរដ្ឋប្រទះឃើញចងកស្លាប់ នៅដើមក្រខុប ក្បែរមាត់ស្រះទឹកបង្កឱ្យភ្ញាក់ផ្អើលកាលពីម៉ោងយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថាសពនៅមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ស្លៀកខោជើងវែង ពណ៌ខ្មៅ មានកង់មួយ និងបង្វិចខោអាវ មួយ នៅក្បែរខ្លួន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា សពមិនដែលស្គាល់ មិនដែលឃើញមុខ នៅម្តុំនោះឡើយ ហើយមុនភ្ញាក់ផ្អើល បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ ដើរឆ្លងកាត់ នៅចំណុចក៏ប្រទះឃើញទើបរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច។

...

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យ ហើយគ្មានប្រជាពលរដ្ឋណាស្គាល់ មិនដឹងថាមកពីណានោះទេ រហូតដល់ព្រឹកថ្ងៃទី២០
ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានប្រកាសស្រាវជ្រាវ ស្វែងរកសាច់ញាតិ ក្រុមគ្រួសារ ក្នុងករណីរកមិនឃើញ អត្តសញ្ញាណ សាច់ញាតិទេនោះ សមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីឮស្រាវជ្រាវបន្តទៀត៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print