យុវជនឥណ្ឌារាប់រយនាក់បាត់ខ្លួនសង្ស័យទៅចូលរួមជាមួយក្រុម​ IS

ចែករំលែក៖

កាលពីថ្ងៃទី២៧ ខែកក្កដា បណ្តាញព័ត៌មាន Zeenews បានផ្សាយថា យុវជននៅក្នុងរដ្ឋ Maharastra ដែលជាក្រុមអ៊ិស្លាមបានបាត់ខ្លួនចេញពីភូមិរាប់រយនាក់សង្ស័យថា បានទៅចូលរួមជាមួយក្រុមភេរវកម្ម IS។

...

អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋម៉ាហារ៉ាស្ត្រា បានឲ្យដឹងថា យុវជនជាង១០០នាក់បានបាត់ខ្លួនពីស្រុកកំណើតរបស់ខ្លួន មិនថា ទៅទីណានោះឡើយ ហើយយុវជនទាំងនោះគឺជាអ្នកកាន់សាសនាអ៊ិស្លាម ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតពាក់ព័ន្ធនោះដែរ ក្រុមអ៊ិស្លាមបានភាសខ្លួនទៅកាន់ប្រទេសយ៉េម៉ែន ។ សារព័ត៌មាន SANA របស់ស៊ីរីបានផ្សាយថា កម្លាំងទាហ៊ានប្រទេសស៊ីរីបានផ្សាយថា យន្ដហោះប្រទេសទួរគី, កាតា, អារ៉ាប់រួម បានដឹកជញ្ជូនក្រុមទាហ៊ានអ៊ិស្លាមបង្កើតរដ្ឋជាង៥០០នាក់ទៅកាន់ទៅក្រុងអាដេន ប្រទេសយេមែន។

តាមការប្រកាសរបស់កម្លាំងទាហ៊ានស៊ីរី បានឲ្យដឹងថា ខ្មាន់កាំភ្លើងក្រុមអ៊ិស្លាម បង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរីបានដកខ្លួនចេញពីប្រទេសនេះដោយសារតែការវាយប្រហាររបស់កម្លាំងទាហ៊ានអាកាសរុស្ស៊ី។ ទាហ៊ានស៊ីរីបានឲ្យដឹងថា ព័ត៌មានខាងលើទទួលបានពីក្រុមចារកម្មនៅក្នុងប្រទេសនេះ។

កម្លាំងទាហ៊ានស៊ីរីបានបញ្ជាក់ទៀតថា ដំណាក់កាលនៃការផ្លាស់ប្ដូរទីតាំងរបស់ក្រុមទាហ៊ានអ៊ិស្លាមបង្កើត រដ្ឋគឺដើម្បី ទុកឲ្យដំណើរការនៅក្នុងតំបន់ផ្សេងទៀតនាពេលអនាគតដ៏ខ្លីដើម្បីសងសឹកការវាយប្រហារទៅលើប្រទេសរុស្ស៊ីវិញ ។

រដ្ឋាភិបាលស៊ីរីកន្លងមកបានចោទប្រកាន់ប្រទេសទួរគី, កាតា និងអារ៉ាប៊ី សាអ៊ូឌីតថា បានជួយពីក្រោយដល់ក្រុមអ៊ិស្លាមបង្កើតរដ្ឋទើបធ្វើឲ្យសង្គ្រាមនៅក្នុងប្រទេសស៊ីរី អូសបន្លាយរហូតដល់៥ឆ្នាំកន្លងមកមិនទាន់រកឃើញទីបញ្ចប់ នៅឡើយ ។

ប្រសិនបើក្រុមអ៊ិស្លាមបង្កើតរដ្ឋត្រូវបានផ្លាស់ប្ដូរទីតាំងទៅកាន់កន្លែងផ្សេងនោះរុស្ស៊ីនឹងត្រូវប្រឈមនិងបញ្ហាសន្ដិសុខក្នុងពេលអនាគត។ ក្នុងចំណោមខ្មាន់កាំភ្លើងរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋមានជនជាតិរុស្ស៊ីជាច្រើននាក់ផងដែរ ។ ចំណុចទាំងនេះហើយបានធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ីព្រួយបារម្ភយ៉ាងខ្លាំង។

កន្លងមកថ្មីៗប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហ៊ានរាប់ពាន់នាក់មកពីប្រទេសអតីតសហភាពសូវៀតទៅ ចូលរួមជាមួយក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។ ក្រោយការបណ្ដុះបណ្ដាលពីសកម្មភាពវាយប្រហារភេរវកម្មរួចរាល់នោះទាហ៊ានទាំងនោះអាចវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញដើម្បីត្រៀមលក្ខណៈវាយប្រហារ។

ក្រោយការបញ្ជូនកម្លាំងពិសេសៗរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋចេញពីទឹកដីស៊ីរីអស់នោះអាមេរិកមានគម្រោងបញ្ជូន កម្លាំងថ្មើរជើងទៅវាយប្រហារក្រុម IS នៅលើទឹកដីស៊ីរី ។ រដ្ឋមន្ដ្រីការពារជាតិអាមេរិក លោក Ashton Carter កាល ពីថ្ងៃទី២៨ ខែតុលា បានបញ្ជាក់ថា អាមេរិកនឹងបង្កើនការវាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅស៊ីរី និងអ៊ីរ៉ាក់ ព្រមទាំងវាយប្រហារតាមដែនអាកាសទៀតផង ។

លោក Carter បញ្ជាក់ថា អាមេរិកនឹងបញ្ចេញសកម្មភាពច្រើនជាងនេះដើម្បីរំដោះអ្នកដែលត្រូវក្រុមអ៊ិស្លាមបង្កើតរដ្ឋចាប់ខ្លួនក៏ដូចជាបង្កើនការវាយប្រហារទៅលើក្រុមនេះកុំឲ្យពិភពលោកថ្កោលទោសអាមេរិក។

ក្រុមអ្នកវិភាគបញ្ជាក់ថា ការដែលអាមេរិកបញ្ចេញសកម្មភាពវាយប្រហារតាមដីគោកនោះគឺអាមេរិកមិនចង់ឲ្យរុស្ស៊ីជាអ្នកឈ្នះនៅក្នុងសង្គ្រាមវាយប្រហារក្រុមអ៊ិស្លាមបង្កើតរដ្ឋនោះឡើយ។ អាមេរិកត្រូវតែយកមុខមាត់មកវិញនៅលើឆាកអន្ដរជាតិដើម្បីកុំឲ្យគេថ្កោលទោសថា អាមេរិកជាអ្នកបង្កើតក្រុម IS ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print