ភ្នំពេញ ៖ ដើម្បីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានសក្តិ សមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើការណែនាំដូចខាងក្រោម៖
១-មន្ទីរ ស.អ.យ. រាជធានី ខេត្ត ត្រូវសហការជាមួយ ស.អ.ក. រាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្តចាត់តាំងពិធីអបអរសាទរខួបលើកទី១៧ ទិវ៉ាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា តាមរូបភាព និងខ្លឹមសារដូចតទៅ៖
– ផ្សព្វផ្សាយសារាចរ ស្តីពីការអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា របស់រាជរដ្ឋាភិបាលកម្ពុជា
– ផ្សព្វផ្សាយសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២- ប្រធានមន្ទីរ ស.អ.យ. រាជធានី ខេត្ត សហការជាមួយប្រធានគណៈកម្មាធិការ ស.អ.ក. រាជធានី ខេត្ត រៀបចំគណៈកម្មការចាត់តាំងខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដោយ៖
– ត្រូវកោះប្រជុំ ស.អ.ក. គ្រប់ ក្រុង ស្រុក ខណ្ឌ ដើម្បីផ្សព្វផ្សាយផែនការឱ្យទាន់ពេលវេលា
– ត្រូវចាត់តាំងពិធីសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ក្នុងខួបលើកទី១៧ ទិវាអតីតយុទ្ធ ជនកម្ពុជា ២១ មិថុនា
– ត្រូវប្រើប្រាស់ថវិកាមន្ទីរ ស.អ.យ. រាជធានី ខេត្ត និងសុំសហការឧបត្ថម្ភបន្ថែមពី ស.អ.ក. រាជធានី ខេត្ត ឬសប្បុរសជននានាតាមលទ្ធភាព
– ត្រូវផ្ញើរបាយការណ៍ស្តីពីពិធីសំណេះសំណាល ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ មកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (នាយកដ្ឋានមនុស្សចាស់ និង អតីតយុទ្ធជន) ឱ្យបានមុនបំណាច់ខែមិថុនា ឆ្នាំ២០២៤។
ទទួលបានសារាចរណែនាំនេះ មន្ទីរ ស.អ.យ. រាជធានី ខេត្ត ត្រូវសហការជាមួយ ស.អ.ក.ចាត់តាំងអនុវត្ត ឱ្យមានប្រសិទ្ធភាព៕