រឿងរ៉ាវរបស់លោកXiJinpingជាមួយនឹងខេត្តQinghai

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ   «CCFR China state-controlled media »  នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ កាលពីរសៀលថ្ងៃទី១៨ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចុះត្រួតពិនិត្យការងារនៅខេត្ត Qinghai។

 «CCFR China state-controlled media » ថា ៖ លោកបានអញ្ជើញទៅដល់អនុវិទ្យាល័យជនជាតិ Xining Guoluo និងវត្ត Hongjue ក្រុង Xining ដើម្បីឈ្វេងយលពីសភាពការណ៍ដូចជា កិច្ចសហការរវាងតំបន់ភាគខាងកើតនិងភាគខាងលិចប្រទេសចិននិងការផ្តល់ជំនួយនៃការងារអប់រំ ការបង្កើនការអប់រំមនសិការសហគមន៍ប្រជាជាតិចិននិងប្រពៃណីល្អផូរផង់ដែលផ្សព្វផ្សាយពីការស្នេហាជាតិនិងស្រឡាញ់សាសនានៃមជ្ឈដ្ឋានព្រះពុទ្ធសាសនាតំបន់ Xizang និងការជំរុញសាមគ្គីភាពនិងវឌ្ឍនភាពនៃជនជាតិក្នុងតំបន់ជាដើម។

   ខេត្តQinghaiដែលមានទេសភាពដ៏ស្រស់ស្អាតនិងអស្ចារ្យ គឺជារបាំងអេកូឡូស៊ីឃ្លាំងនៃធនធាននិងជាទឹកដីនៃការរួបរួម។លោកXi Jinpingតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍខេត្តQinghaiនិងជីវភាពរស់នៅរបស់ប្រជាជនគ្រប់ជនជាតិ។

    លោកXi Jinpingធ្លាប់បានចុះត្រួតពិនិត្យនៅខេត្តQinghaiពីរដងនៅឆ្នាំ២០១៦និង២០២១ដោយឡែកពីគ្នា ហើយបានចូលរួមពិភាក្សាការងារជាមួយគណៈប្រតិភូQinghai  ក្នុងអំឡុងមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន។លោកសង្ឃឹមថា ខេត្តQinghaiនឹងបន្តបង្កើតសមិទ្ធផលថ្មីក្នុងការកសាងតំបន់មុនគេសម្រាប់អរិយធម៌អេកូឡូស៊ី តំបន់មុនគេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំនិងជាតំបន់មុនគេសម្រាប់បង្រួបបង្រួមជាតិនិងវឌ្ឍនភាព។

    ក្នុងដំណើរចុះត្រួតពិនិត្យការងារនៅខេត្តQinghaiនាខែសីហា ឆ្នាំ២០១៦ លោកXi Jinpingបានជិះឡានទៅកាន់ភូមិChangjiangyuanឃុំTanggulaទីក្រុងGolmud ដើម្បីចុះត្រួតពិនិត្យការងារ។កាលពីមុន អ្នកភូមិបានរស់នៅតំបន់ដែលមានរយៈកម្ពស់៤.៧០០ម៉ែត្រ រស់នៅក្នុងតង់ គេងលើដីនិងអុជចង្កៀងប្រេងសត្វចៀម។ក្រោយពីការតាំងទីលំនៅថ្មីបែបអេកូឡូស៊ី អ្នកភូមិបានរស់នៅក្នុងផ្ទះថ្មីដែលរដ្ឋាភិបាលបានសាងសង់  គេងលើគ្រែ ហើយមានគ្រឿងសង្ហារិមនិងឧបករណ៍ប្រើប្រាស់សព្វគ្រប់។

   ខេត្តQinghaiគឺជារបាំងសន្តិសុខអេកូឡូស៊ីជាតិដ៏សំខាន់។ប្រភពនៃទន្លេបីរក្សាសសៃឈាមនៃសន្តិសុខអេកូឡូស៊ីទឹកនៃប្រជាជាតិចិន។ការអភិរក្សប្រភពនៃទន្លេបីតែងតែជា “រឿងដ៏សំខាន់បំផុតសម្រាប់ប្រទេស”នៅក្នុងចិត្តរបស់លោកXi Jinping ។

    ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរនៅឆ្នាំ២០១៦ នៅពេលចូលរួមក្នុងការពិភាក្សាជាមួយគណៈប្រតិភូQinghai លោកXi Jinpingបានសង្កត់ធ្ងន់ថា គម្រោងសាកល្បងនៃប្រព័ន្ធឧទ្យានជាតិប្រភពទន្លេបីត្រូវតែធ្វើឱ្យបានល្អ។លោកបានទាមទារឱ្យយើងអភិរក្សបរិស្ថានអេកូឡូស៊ីដូចយើងការពារភ្នែក ថែរក្សាបរិស្ថានអេកូឡូស៊ីដូចជីវិត អភិរក្សប្រភពនៃទន្លេបី ធានាឱ្យ“ទន្លេមានទឹកថ្លា។”

    នៅខែមេសា ឆ្នាំដដែល ប្រព័ន្ធសាកល្បងនៃឧទ្យានជាតិSanjiangyuanត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។នៅខែសីហា ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្តQinghai លោកXi Jinpingបានសង្កេតមើលការត្រួតពិនិត្យពេលវេលាជាក់ស្តែងនៃចំណុចសំខាន់ៗតាមរយៈវីដេអូពីចម្ងាយ។លោកបានសួរថា តើខ្លារខិនព្រិលមានប៉ុន្មានក្បាលក្នុងតំបន់ តើការស្តារប្រព័ន្ធអេកូឡូស៊ីមានដំណើរការទៅយ៉ាងណា ហើយការដាក់ពង្រាយបុគ្គលិកអភិរក្សបរិស្ថានអេកូឡូស៊ីយ៉ាងម៉េចដែរ ដើម្បីលើកទឹកចិត្តអ្នកទាំងអស់ក្រោមការគាំទ្ររបស់គោលនយោបាយជាតិ សហការគ្នាគ្រប់គ្រងនិងថែរក្សឱ្យបានល្អនូវធនធានអេកូឡូស៊ីជាតិ ដូចជា បឹង វាលស្មៅ ទន្លេ និងសត្វព្រៃជាដើម។

    ក្រោមការជំរុញនៃវិធានការជាច្រើន បរិស្ថានអេកូឡូស៊ីរបស់ខេត្តQinghaiកាន់តែប្រសើរឡើងជាបន្តបន្ទាប់។បច្ចុប្បន្ន នៅប្រភពទន្លេបី មនុស្សនិងធម្មជាតិបានរួមរស់ជាមួយគ្នាដោយសុខដុមរមនា ដោយបានបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃគិរីជលសារដ៏ស្រស់បំព្រង។

    នៅខែមិថុនា ឆ្នាំ២០២១មុនថ្ងៃអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន លោកXi Jinpingបានមកដល់ខេត្តQinghaiម្តងទៀត។ប្រជាជនគ្រប់ជនជាតិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកXiJinping។”

    នៅភូមិ Goluozang Gongma អ្នកគង្វាលបានប្រាប់លោកXiJinpingថា  អ្នកគង្វាលមានជីវភាពល្អគឺអាស្រ័យលើគោលនយោបាយល្អរបស់បក្សទាំងស្រុង សូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះបក្សនិងលោកXiJinping។

    លោកXiJinpingបាននិយាយដោយសង្វេគថា៖ “បក្សកុម្មុយនីស្តចិនបានបង្កើតឡើងអស់រយៈពេល១០០ឆ្នាំហើយ វាមិនងាយស្រួលទេសម្រាប់បក្សកុម្មុយនីស្តចិនអភិវឌ្ឍនិងរីកចម្រើន វាមិនងាយស្រួលក្នុងការដណ្តើមអំណាចទេ ហើយក៏មិនងាយស្រួលក្នុងការកសាងប្រទេសចិនថ្មីទេ។ហេតុអ្វីបានជាប្រជាជនគាំទ្របក្សកុម្មុយនីស្តចិនដោយចិត្តស្មោះ ដោយសារបក្សកុម្មុយនីស្តចិនតែងតែបម្រើប្រជាជនអស់ពីចិត្ត និងស្វែងរកសុភមង្គលសម្រាប់គ្រប់ជនជាតិ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print