ទីស្ដីការគណៈរដ្ឋមន្ត្រី ប្រកាសពីគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ : លោក រង្សី វិស្សុត ឧបនាយករដ្ឋមន្រី រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី គោរពជូន លោកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី លោក លោកស្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី , ករណីសូមគោរពជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដោយយោងលិខិតលេខ៣២៨/២៤ រវ.សជណ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងព្រះបរមរាជវាំង។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមគោរពជម្រាបជូន លោក លោកស្រីមេត្តាជ្រាបថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ដូចមានឧបសម្ព័ន្ធភ្ជាប់ជូន។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម លោក លោកស្រី មេត្តាជ្រាបនិងចាត់ចែងអនុវត្ត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print