សូមប្រជានេសាទ និងប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត តាមទូក កាណូតនៅតំបន់ឆ្នេរ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះធាតុអាកាសមិនល្អដែលអាចកើតមានជាយថាហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា និងសូម​អំពាវនាវឱ្យ​ប្រជានេសាទ និងប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត តាមទូក កាណូតនៅតំបន់ឆ្នេរ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះធាតុអាកាសមិនល្អដែលអាចកើតមានជាយថាហេតុ។

ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តសៀមរាប បន្ទាយ មានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កណ្តាល និងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ បោកបក់ គ្របដណ្តប់លើផ្ទៃដីប្រមាណពី ១០%-៤០%។

២-តំបន់ខ្ពង់រាប៖

– សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មក ពីទិសបស្ចិម និងទិសទក្សិណ មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀង ធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បក់បោក គ្រីបដណ្តប់លើផ្ទៃដីប្រមាណពី២០%-៥០%។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត នឹងកែប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើផ្ទៃដី ប្រមាណពី២០%-៦០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥ម៉ែត្រ។

...

សូមប្រជានេសាទ និងប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត តាមទូក កាណូតនៅតំបន់ឆ្នេរ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះធាតុអាកាសមិនល្អដែលអាចកើតមានជាយថាហេតុ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print