បុរសម្នាក់បេីក​រថយន្ត​ដឹក​ទឹក​កក​បួង​ចង្កូត​ខ្លាំង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​រងការខូចខាត​

ចែករំលែក៖

ភ្នំពេញៈ​ បុរស​ម្នាក់​បានបេីក​រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​ទឹក​កក​ បួង​ចង្កូត​ខ្លាំង​ពេក​បបណ្ដាលឱ្យ​ក្រឡាប់​ផ្ងារ​ជើង​រងការខូចខាត​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​៤និង​៣០នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ទល់មុខ​ក្រុម​ហ៊ុន​ សែល​កាត​ ផ្លូវ​ព្រះ​សីហនុ​ កែង​ផ្លូវ​៥៥​សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ ។
​ តាម​ប្រភព​ ព័ត៌មាន​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ បានបេីក​រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​ទឹក​កក​ ម៉ាក​ ហ៊ីយុនដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3G 0308 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៥៥​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ហេីយ​ស្រវឹង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ អ្នក​បេីក​បរ​បានបួង​ចង្កូត​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​ព្រះ​សីហនុ​ តែ​ដោយ​តែ​រថយន្ត​លឿន​ពេក​ហើយ​អ្នក​បេីក​បរ​ស្រវឹង​ ទប់​ដៃ​ចង្កូត​មិន​ទេីប​ ទេីប​ធ្វើ​ឱ្យរថយន្ត​ ផ្អៀង​ក្រឡាប់​ផ្ងារ​ជើង​ មួយ​ចំហៀង​រងការ​ស្តាំ​រងការ​ខូចខាត​ តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​អ្នក​បេីក​បរ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ដោយ​សារ​តែ​អ្នក​បេីក​បរ​ស្រវឹង​ហើយ​ធ្វើ​ខូច​ខាត​ផ្លូវ​ផង​នោះ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានធ្វេី​ការ​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​រងចាំ​ដំណោះ​ស្រាយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print